Insurance

728x90

ទីប្រឹក្សាជំនិត របស់នាយករដ្ឋ មន្ត្រី ម៉ាឡេស៊ី ស្លាប់ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ

គូឡាឡំាពួរ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលដឹកទីប្រឹក្សាជំនិត របស់លោកនាយក រដ្ឋមន្ត្រី ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ បានធ្លាក់នៅជាយ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ កន្លងទៅ នេះ បណ្តាលឲ្យមនុស្ស ជិះនៅលើនោះ ទាំងអស់ ៦នាក់ស្លាប់។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥ នេះទៀតថា លោក អាហ៍លីន អាលីយ៉ាស់ ជំនួយការជំនិតផ្ទាល់ ខ្លួនរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងមន្ត្រីរួមដំណើរសរុប ៦នាក់ បាន ស្លាប់ ពេលកំពុងធ្វើដំណើរទៅចូលរួម ពិធីមង្គល ការរបស់កូនស្រីលោក ណាជីប នៅទីក្រុងឆ្នេរសមុទ្រផេកាន ភាគខាងកើតប្រទេស។


បើតាមសារព័ត៌មានក្នុងស្រុករាយការណ៍ថា គេបានឭសម្លេងផ្ទុះចំនួនពីរដង គឺទីមួយនៅពេល ឧទ្ធម្ភាគចក្រ ស្ថិតនៅពាក់កណ្តាលផ្លូវអាកាស និង ម្តងទៀតពេលយន្តហោះធ្លាក់ទៅលើ ចំការកៅស៊ូ៕


Hong-0012


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1D9MgXR
ទីប្រឹក្សាជំនិត របស់នាយករដ្ឋ មន្ត្រី ម៉ាឡេស៊ី ស្លាប់ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ ទីប្រឹក្សាជំនិត របស់នាយករដ្ឋ មន្ត្រី ម៉ាឡេស៊ី ស្លាប់ដោយសារ ធ្លាក់ឧទ្ធម្ភាគចក្រ Reviewed by yim PH on 10:04 AM Rating: 5

Entertainment

ads
Powered by Blogger.