រឹបអូសបាន ស្រោមអនាម័យ ក្លែងក្លាយ ប្រមាណ៣លាន ស្រោមនៅចិន
ចិន៖ កាលពីពេលថ្មីៗនេះអាជ្ញាធរនៅទីក្រុងសៀងហៃ ប្រទេសចិន បានឃាត់ខ្លួនមនុស្ស ៩នាក់ ព្រមទាំងរឹបអូសស្រោមអនាម័យក្លែងក្លាយម៉ាក Jissbon និង Durex យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីឆ្មក់ចូលកន្លែងធ្វើចិញ្ចៀនមួយ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន Shanghaiist។
អាជ្ញាធរចិនបានអោយដឹងថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ ព្រមទាំងបុគ្គលិកជាច្រើននាក់ទៀត ដែលកំពុងផលិតស្រោមអនាម័យក្លែងក្លាយក្នុងយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបន្ទប់ក្រោមដី មួយក្នុងតំបន់ Yangpu ក្រុងសៀងហៃ។
គេជឿជាក់ថា ស្រោមអនាម័យក្លែងក្លាយទាំងនោះ ត្រូវបានលក់ចេញពាសពេញក្រុងសៀងហៃ និងបណ្ដាខេត្តមួយចំនួនទៀតដូចជាខេត្ត Henan, Anhui, Zhejiang, Hubei, Guangdong, Jiangsu and Shaanxi។ ហើយស្រោមអនាម័យក្លែងក្លាយ ដែលអាជ្ញាធរចិនរឹបអូស បានមានចំនួនប្រមាណ៣លានស្រោម។
តាមការមន្ត្រីសុខាភិបាលបានអោយដឹងថា ស្រោមអនាម័យក្លែងក្លាយទាំងនោះមានផ្ទុកទៅ ដោយសារធាតុពុលខ្ពដ់ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ពេលប្រើប្រាស់។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1K7H5ZR