ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និមន្តព្រះសង្ឃសូត្រមន្ដលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ខេត្តកំពង់ឆ្នាំង៖ លោកប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងមន្ដ្រីរាជការក្រោមឱវាទបាននិមន្ដព្រះសង្ឃសូត្រមន្ដលើករាសី ឧទ្ទិសកុសលជូនបុព្វការីជន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅទី១៤ ខែមេសា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃអង្គារ ១១រោច ខែចែត្រខាងមុខនេះ។ ពិធីនេះបានរៀបចំធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥នៅមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង។
លោកកែវពៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំមន្ទីរនិងមន្ត្រីរាការទាំងអស់ តែងតែជួបជុំគ្នារៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្តនិងប្រគេនទ័យទានដល់ព្រះសង្ឃ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរពីបុរាណ នៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដីសូមអោយទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសសូត្រមន្តនៅឆ្នាំនេះដែរមន្ត្រីរាជការក្នុងមន្ទីរទាំងអស់ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតារក្សាឆ្នាំថ្មីឆ្នាំមមែជាដើមនោះ សូមជួយប្រោះព្រហ្ម សិរីសួស្តី ជ័យមង្គលព្រះជន្មយឺន យូរអាយុយឺនយូរ ឈ្នះរោគាទាំងឡាយនិងបួងសួងសុំសេចក្ដីសុខថ្វាយព្រះមហាក្សត្រ សម្ដេចម៉ែសម្ដេចអគ្គមហាសេនាទាំងបី ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់។
នៅក្នុងកម្មវិធីនេះ លោកកែវពៅក៏បានឧបត្ថម្ភថវិកា ដល់មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ របស់មន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងចំនួន១៩៦នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀតផងដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1D6CbK9