ខឹងលួចលើកលបចាប់ត្រីញឹកញាប់ពេក ២នាក់ឪពុកកូនតាមទាន់វាយជនសង្ស័យឲ្យរបួសធ្ងន់ធំត្រូវសមត្ថកិច្ចចាប់ខ្លួន គឺវាយចោរជាប់ទោសខ្លួនឯង
ខេត្តកំពង់ឆ្នាំង៖ ចោរភេទប្រុសម្នាក់ លួចលើកលបរបស់គេញឹកញាប់ពេក ត្រូវ ម្ចាស់លបពីរនាក់ឪពុកកូន តាមទាន់បានព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅ ចំណុចវាលទួលអំពិលស្ថិតក្នុង ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង តែក្រោ យកើតពេលហេតុតែ៧ម៉ោងប៉ុណ្ណោះ ជនដៃដល់២នាក់ឪពុកកូនត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបាននៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃដដែល ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា ជនរងគ្រោះជាចោរ នោះមានឈ្មោះ អ៊ុង ម៉ៃ អាយុ ៥៨ឆ្នាំ មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកជនដៃដល់ជាឪពុកមានឈ្មោះ ប៊ូ សារ៉ាត់ អាយុ៥១ឆ្នាំ និងកូនមានឈ្មោះ អាន រំដួល អាយុ២១ ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានអផយដឹងបន្តទៀតថា មុនពេលកើតហេតុ ២នាក់ឪពុកកូន បាននាំគ្នាទៅលើកលប នៅចំណុចកើតហេតុខាងលើ ហើយបានបានជួបជនរងគ្រោះកំពុងលើកលបចាប់ត្រី របស់ខ្លួនឃើញដូច្នោះជនដៃដល់បានស្រែកសួរថា ម៉េចបានលើកលបខ្ញុំ ! ជនរងគ្រោះបានប្រកែកថា ខ្លួនលើកលបរបស់ឈ្មោះ សិទ្ធ នោះទេ ! តែជនដៃដល់បានស្រែកថាលបរបស់ខ្លួន រួចបានប្រកែកគ្នានិងឈានដល់ការវ៉ៃតប់គ្នា ពេលនោះបុរសជាឪពុកបានចាប់ចង្វាទូក វ៉ៃទៅលើជនរងគ្រោះជាច្រើនចង្វា ចំណែកកូនបានទាញយកថ្នោលដោលទូក ដែលធ្វើពីដើមឫស្សីពីងពុង វាយទៅលើជនរងគ្រោះរហូតដល់សន្លប់ស្តូកស្តឹង ទើបពីរនាក់ឪពុកកូននាំគ្នាគេចខ្លួនទៅផ្ទះអស់។
ក្រោយពីដឹងខ្លួនពីសន្លប់មកវិញ ជនរងគ្រោះបានព្យាយាមវារចេញពីកន្លែងកើតហេតុ មករកគេជួយ គាប់ជួនពេលនោះកូនគាត់ដែលយកបាយមកអោយឪពុកដែលជាអ្នកចំការបានឃើញឪពុកត្រូវគេវាយបណ្តាលអោយរងរបួសធ្ងន់បែបនេះក៏ប្រញាប់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលទើបឈានដល់ការស្រាវជ្រាវ និងតាមចាប់ខ្លួនជនដៃដល់ពីរនាក់ឪពុកកូន។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ មែន ព្រោះតែកន្លងមកមានអ្នកលួចលើកលបចាប់ត្រីខ្លួនញឹកញាប់ណាស់ បើលើកចាប់ត្រីត្រឹមត្រូវ មិនថាទេ តែនេះវះលបដែលធ្វើពីសាច់អួនចាប់យកត្រីតែម្តង អស់ទាំងត្រីខ្ទេចទាំងលបទៀត។
ជនសង្ស័យទាំង២នាក់ត្រូបានសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការ ដ្ឋាន ដើម្បីបំពេញសំណុំរឿងបន្ថែមបន្តបញ្ជូនតុលាការតាមនិតិវិធី ព្រោះថាអ្នកផ្តន្ទាទោសជនល្មើល គឺតុលាការមិនមែនយើងជាម្ចាស់ទ្រព្យសម្បត្តិកាត់ទោសវាយដំគេដោយកំហឹង បង្ក អោយមានរបួស ស្នាមធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណាជនដែលត្រូវគេវាយកជាប់បទសង្ស័យប្រព្រឹត្តចោរកម្មដែ ដែលករណីនេះតុលាការក៏ត្រូវធ្វើបទស៊ើបអង្កេតចាត់ការទៅតាមច្បាប់នោះដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1y1JpAg