Insurance

728x90

សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​គ្រឿងចក្រ​មួយគ្រឿង កំពុង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​ចម្រុះ​រួមមាន​នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត និង​អាជ្ញាធរ ឃុំ ស្រុក នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ បាន​សហការគ្នា​ចុះ​ពិនិត្យ​ទីតាំង​ដី ព្រៃ​លិច​ទឹក​ដែល​រង​ការ​ឈូសឆាយ​បំផ្លាញ នៅ​ចំណុច​ដំបូក​ក្រហម ស្ថិតក្នុង ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ហើយ​បានសម្រេច​ឃាត់​គ្រឿងចក្រ​១​គ្រឿងក្នុង​ចំណោម​២​គ្រឿង​នាំមក​យក​រក្សាទុក​នៅ​សាលាស្រុក​បរិបូរ​ណ៌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​ដឹងថា សកម្មភាព​ឈូសឆាយ​ទាំងនោះ មិនមែន​ជាការ​ឈូស​ពង្រៀប​ដីស្រែ​តាម​ការ​សើ្ន​សុំ​ឡើយ គឺជា​ការ​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ក្រោយពី​មានការ​ចុះផ្សាយ​របស់​កា​សែត និង​ទូរទស្សន៍​ក្នុងស្រុក​ជា​បន្តបន្ទាប់​រួចមក​។​


​លោក សោម ភិ​រុណ​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា ក្រោយពី​សមត្ថកិច្ច​ចម្រុះ​និង​មន្ត្រី​គ្រប់​ជំនាញ​បាន​ពិនិត្យឃើញថា អា​បុល​ឈូស​ដី មួយគ្រឿង​ក្នុងចំណោម​២​គ្រឿង​ពិតជា​បាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​មែន ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឆ្លង​យោបល់​អាជ្ញាធរខេត្ត និង​បា​នស​ម្រ​ច​ចាប់​និង​ឃាត់​ទុកជា​បណ្តោះអាសន្ន​នៅ​សាលាស្រុក​បរិបូរ​ណ៌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វី​ច្បាប់​។ លោក​បាន​បញ្ជាក់ថា ក្នុង​លិខិត​សើ្ន​សុំ​របស់​ប្រជាពលរដ្ឋ​គឺ​សុំ​ឈូស​ពង្រៀបដី​ស្រែប្រាំង​ប៉ុន្តែ​ក្នុង​លិខិត​នោះ លោក​បាន​ចារ​ដាក់ថា សុំអោយ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​មើល​សិន តែ​មន្ត្រី​ជំនាញ​មិនទាន់​វាយតម្លៃ​បែបណា​ផង ម្ចាស់​បាន​យក​គ្រឿងចក្រ​នោះបាន​លួច​ឈូសឆាយ​ទៅហើយ ដូច្នេះ​អ្នកប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។


​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ មាន​គ្រឿងចក្រ​២​គ្រឿង​ត្រូវបាន​គេ​ដា​ក់មក​ឈូ​សព ង្រៀ​ប​ដីស្រែ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋនៅក្នុង​ចំណុច​ខាងលើនេះ ក្នុងនោះ​មួយគ្រឿង​របស់ ឈ្មោះ រ៉ុង និង​មួយគ្រឿង​ទៀត​ជា​របស់​ឈ្មោះ សៅ ប៊ុនធឿន​។ ចាប់តាំងពី​បានដាក់​គ្រឿងចក្រ​នោះ មក​ម្ចាស់​គ្រឿងចក្រ ឈ្មោះ​រ៉ុង ដែលមាន​កម្លាំង​ម៉ាស៊ីន​ធំ បាន​ឈូស​ដីព្រៃ​លិច​ទឹក​រហូតមក ចំណែក ម្ចាស់​គ្រឿងចក្រ​ឈ្មោះ សៅ ប៊ុនធឿន មាន​កម្លាំង​តូច គឺ​បាន​ឈូស​តែ​ដីស្រែ​លើ ៗ​តែប៉ុណ្ណោះ ហេតុនេះ ហើយ​ទើប​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​តែ​គ្រឿង ចក្រ​ដែល​បំពាន​ច្បាប់​តែប៉ុណ្ណោះ ។


​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ សូម​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​ចម្រុះ ដែល​បាន ចំណាត់ការ​បន្ទាន់​ក្នុងការ​បង្ក្រាប​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំ​នប់​នេះ ពុំ​នោះទេ​ដីព្រៃ​លិច ទឹកជា​ជម្រក​ត្រី​ពង​កូន​នៅ​តំបន់​នេះ ពិតជា​ត្រូវ​ហិនហោច​ដោយសារតែ​ជនល្មើស​មួយ​ក្តាប់​តូច​ទាំង នេះ​មិនខានឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-01-04-2015-36 KA-01-04-2015-35 KA-01-04-2015-34 KA-01-04-2015-33 KA-01-04-2015-37




http://ift.tt/1EExJpj
សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​គ្រឿងចក្រ​មួយគ្រឿង កំពុង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​គ្រឿងចក្រ​មួយគ្រឿង កំពុង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ Reviewed by yim PH on 12:12 AM Rating: 5
Powered by Blogger.