តុលាការ សម្រេចឃុំខ្លួន កូនប្រុសឧកញ៉ា ឌួង ងៀប ដាក់ពន្ធនាគារ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥នេះ បានសម្រេចឃុំខ្លួន លោក ឌួង ឆាយ កូនប្រុស របស់ឧកញ៉ា ឌួង ងៀប ទៅពន្ធនាគារ ជាបណ្តោះអាសន្នហើយ ពាក់ព័ន្ធរឿងទះកំផ្លៀង កូនឧកញ៉ាល្បីឈ្មោះម្នាក់ កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ , មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តុលាការបាន សម្រេចចោទប្រកាន់ ២បទល្មើស៖ ទី១៖ ប្រើហឹង្សាដោយចេតនា និងទី២៖ គំរាមបាញ់សម្លាប់។
សូមជំរាបថា លោក ឌួង ឆាយ ត្រូវបានអាវុធហត្ថបញ្ជាក់ថា បានវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ ឈ្មោះ ទ្រី ដាលុច ជាកូនប្រុសរបស់ឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ព្រោះតែរឿង មើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ កាលពីពីម៉ោង២០៖០០នាទី យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ។
លោក ឌួង ឆាយ ត្រូវបាន កម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន ក្រោមការបញ្ជាពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ព្រមទាំងបញ្ជាឲ្យមកយក ទីបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីសួរចំលើយ, ហើយបញ្ជូនមកកាន់តុលាការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1Hs9bzD