Insurance

728x90

ចាប់ខ្លួនព្រះសង្ឃ ចោទ​ប្រកាន់​ពី​បទ​ លួច​គាស់​ សាក​សព​មក​ បញ្ចុះ​មន្ត​អាគម សុំ​លេខ​ឆ្នោត ​

ថៃ៖ ប៉ូលិសថៃ បានចាប់ខ្លួនព្រះសង្ឃមួយអង្គ បន្ទាប់ពីព្រះអង្គត្រូវបាន ចោទប្រកាន់ពីបទលួចគាស់សាកសព នៅក្នុងទីបច្ឆា ដើម្បីបញ្ចុះមន្តអាគម សុំលេខឆ្នោត ដែលធ្វើឲ្យអ្នកចាក់លេខឆ្នោតទាំងនេះ ចាក់ត្រូវគ្រប់ៗគ្នា ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័របរទេស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នេះ ។

បើយោងតាមគេហទំព័រ Mirror លើកឡើងថា ព្រះសង្ឃដែលត្រូវប៉ូលិសចាប់ខ្លួននោះ មានព្រះនាម Phra Aphiyo Eun មានព្រះជន្មាយុ ៦៥វស្សា បានមានសង្ឃដីកាថា ព្រះអង្គបានកាត់ក្បាលសាកសព បន្ទាប់ពីបានលួចពីទីបញ្ចុះសពក្នុងខេត្ត Udon Thani, ភាគឦសានប្រទេសថៃ ។ ព្រះសង្ឃអង្គនេះ បានមានសង្ឃដីកាទៀតថា ពិធីបុណ្យរបស់ព្រះអង្គ ត្រូវបានធ្វើឡើង ដើម្បីទស្សន៍ទាយ លេខឆ្នោតសម្រាប់អ្នកលេងឆ្នោត ជារៀងរាល់ថ្ងៃតែម្តង ។

សកម្មភាពរបស់ព្រះសង្ឃ Aphiyo បានបណ្តាលឲ្យសាច់ញាតិ របស់ជនរងគ្រោះ មានកំហឹងយ៉ាងខ្លំាង ចំពោះទង្វើព្រះសង្ឃបែបនេះ ក្នុងនោះក៏មានបុរសពីរនាក់ផ្សេងទៀត គឺលោក Woraphong Senaphon វ័យ២០ឆ្នាំ និងលោក Khunthong Khetnu វ័យ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទលួចសាកសពចំនួន៤ ពីទីបញ្ចុះសពមួយនៅក្នុងស្រុក Kumphawapi និងនៅទីបញ្ចុះសព Prachak Silpakhom ទៀតផង ។

ប៉ូលិសបានធ្វើការចាប់ខ្លួនព្រះអង្គ Aphiyo បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីលោកស្រី Anong Heebkaew ដែលរស់នៅក្នុងភូមិ Non Sa ក្នុងស្រុក Prachak Silpakorn ខណៈដែលព្រះអង្គបានកាយសពកូនប្រុសរបស់គាត់ ហើយបានកាត់ក្បាលសាកសពមួយទៀត ត្រូវបានគេអះអាងថា បានស្លាប់ជាមួយស្ត្រីមានផ្ទៃពោះម្នាក់ទៀត ។

លោកវរសេនីយ៍ឯក Jannawan Nawara បានឲ្យដឹងថា ព្រះសង្ឃ Aphiyo បានសារភាពនូវទង្វើ ដែលព្រះអង្គបានលួចសាកសព ពីផ្នូរ២នាក់ នៅក្នុងទីបញ្ចុះសព Board None Sa ពិតមែន ។ សាកសព២នាក់បងប្អូន គឺបងប្រុសអាយុ៩ឆ្នាំ និងប្អូនស្រី អាយុ៨ឆ្នាំ ដែលបានលង់ទឹកស្លាប់ ទើបនឹងយកបញ្ចុះ នៅក្នុងទីបញ្ចុះសពនៅស្រុក Kumphawapi ខេត្ត Udon Thani នោះ ។ លោកបន្តថា ក្រុមប៉ូលិសបានរកឃើញ ឧបករណ៍ដែលប្រើប្រាស់ មួយចំនួនក្នុងកុដិ របស់ព្រះសង្ឃ Phra Eun Aphiyo វត្ត Pha Thamma Chroen ស្រុក Kumphawapi ដែលជាកន្លែងបញ្ចូលមន្តអាគម ៕

MrMSP-0327

MrMSP-0328

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1HcJDaU
ចាប់ខ្លួនព្រះសង្ឃ ចោទ​ប្រកាន់​ពី​បទ​ លួច​គាស់​ សាក​សព​មក​ បញ្ចុះ​មន្ត​អាគម សុំ​លេខ​ឆ្នោត ​ ចាប់ខ្លួនព្រះសង្ឃ ចោទ​ប្រកាន់​ពី​បទ​ លួច​គាស់​ សាក​សព​មក​ បញ្ចុះ​មន្ត​អាគម សុំ​លេខ​ឆ្នោត ​ Reviewed by yim PH on 2:52 PM Rating: 5

Entertainment

ads
Powered by Blogger.