Insurance

728x90

ការញ៉ាំអាហារ​សំរន់នៅពេលយប់ជិតចូលគេង អាចធ្វើអោយស្រ្តីកើតជំងឺមហារីកសុដន់

ការធ្វើតេស្តលើស្ត្រីរកឃើញថា អ្នកដែលមិនបរិភោគអាហារសំរន់ផ្សេងៗ នៅចន្លោះរវាងអាហារពេលល្ងាច និង​ អាហារពេលព្រឹក​ នៅថ្ងៃព្រឹកបន្ទាប់ ធ្វើអោយពួកគេអាចគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេយ៉ាងល្អប្រសើរជាង មុន ។ នេះមានន័យថា​ ប្រសិនបើអ្នក មិនញ៉ាំអាហារ​បន្ថែមពីលើអាហារពេលល្ងាច នៅពេលយប់ដែលជិតដល់ ពេលអ្នកចូលគេងនោះទេ វាអាចជួយអោយជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលអ្នកវិទ្យាសាស្ត្រជឿថា វាអាចកាត់ បន្ថយនូវការវិវត្តន៍នៃជំងឺមហារីក​ ។

27C7F67200000578-3047011-image-m-73_1429530522089

ការសិក្សា របស់លោកស្រី Catherine Marinac អ្នកសរសេរសៀវភៅ នៃសាលាវេជ្ជសាស្ត្រ​​ សានឌីអាហ្គូ នៅអាមេរិកបានឱ្យដឹងថា ការផ្តល់ដំបូន្មានដល់ស្ត្រីមិនឱ្យញ៉ាំអាហារសម្រន់បន្ទាប់ពីអាហារពេលល្ងាចជា ការផ្ញើរសារ ដ៏មានសារៈប្រយោជន៍មួយ ។ លោកស្រីបាននិយាយថា “ការតមមិនញ៉ាំអាហារសំរន់នៅពេលយប់ អាចជាយុទ្ធសាស្រ្តមួយ ដើម្បីកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺមហារីកសុដន់” ។ “នេះជាការផ្លាស់ប្តូរ របបអាហារដ៏សាមញ្ញមួយ ដែលយើងជឿថាស្ត្រីភាគច្រើនអាចយល់ និង អាចអនុវត្តបាន ​។

អ្នកវិទ្យាសាស្រ្ត ដែលបានបង្ហាញការរកឃើញរបស់ពួកគេ នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់​សមាគមអាមេរិកសម្រាប់ ស្រាវជ្រាវជំងឺមហារីក ក្នុងទីក្រុង Philadelphia កាលពីម្សិលមិញ បានសិក្សាទិន្នន័យពីស្ត្រីចំនួន ២,២១២ នាក់។ ការសិក្សារបស់ពួកគេបានបង្ហាញថាការ ការតមមិនញ៉ាំអាហារពេលយប់ អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាម ថយចុះ 4 ភាគរយ ។

healthy-foods-eat-night-_vjuv

ក្រុមអ្នកជំនាញជឿថា ការរក្សា ជាតិស្ករក្នុងឈាមមិនអោយឡើងចុះ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺ មហារីក ដូចជាជំងឺមហារីកសុដន់ជាដើម ។ នេះប្រហែល ដោយសារតែជាតិស្ករធ្វើអោយកោសិកាមហារីកកើត ឆាប់រហ័ស​ ហើយអរម៉ូនអាំងស៊ុយលីត្រូវចូលទៅក្នុងឈាម ដើម្បីកំចាត់ជាតិស្ករដែលលើស ដែលជាលទ្ធផល ធ្វើអោយ មានការកើនឡើងនៃជំងឺមហារីក ៕​

ដោយ៖ ខ្មែរណូត

ប្រភព បរទេស



from Khmernote - The best entertainment website in Cambodia http://ift.tt/1HcLHQ0
ការញ៉ាំអាហារ​សំរន់នៅពេលយប់ជិតចូលគេង អាចធ្វើអោយស្រ្តីកើតជំងឺមហារីកសុដន់ ការញ៉ាំអាហារ​សំរន់នៅពេលយប់ជិតចូលគេង អាចធ្វើអោយស្រ្តីកើតជំងឺមហារីកសុដន់ Reviewed by yim PH on 3:00 PM Rating: 5

Entertainment

ads
Powered by Blogger.