ឆ្នេរសមុទ្រសួគ៌ាលោកីយទាំង ៥ របស់កម្ពុជា ល្បីល្បាញពេញពិភពលោក
1. កោះរ៉ុង (ឆ្នេរស្ថិតនៅបែកនិរតី)
ឆ្នេរនេះស្ថិតនៅបែកនិរតីនៃកោះរ៉ុងដែលលាតសន្ធឹងលើផ្ទៃដីជិតប្រាំគីឡូម៉ែត្រ ។ ឆ្នេរនេះមានខ្សាច់ពណ៌ស អមជាមួយនឹងដើមដូង និងមានទឹកសម្រាប់ហែលលេងដ៏ស្រស់ស្អាត ។ នៅចុងខាងត្បូង នៃឆ្នេរនេះមានថ្មដែលយើងអាចឈរមើលត្រីចម្រុះពណ៌បាន។
2. ឆ្នេរឡងសិត
ឆ្នេរនេះស្ថិតនៅភាគខាងត្បូងនៃឆ្នេរកោះរ៉ុង ។ ឆ្នេរនេះមិនសូវមានខ្សាច់ពណ៌ស និងទឹកសម្រាប់ហែលលេងទេ ប៉ុន្តែវាជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដេកហាលថ្ងៃ ប្រមូលសំបកខ្ចង់និងចាប់ក្តាម ។
3.កោះរ៉ុងសន្លឹម
ឆ្នេរនេះស្ថិតនៅលើកោះរ៉ុងសន្លឹម ។ ឆ្នេរនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់។ឆ្នេរនេះមានម្លប់ ដើមឈើជាច្រើន ហើយនៅពេលថ្ងៃខ្សាច់នៅឆ្នេរនេះមើលទៅមានពណ៌ដូចមាសទៀតផង។ ឆេ្នរនេះ ជាជម្រើសដ៏ល្អសម្រាប់អ្នកចង់ស្ទូចត្រីនិងហែលទឹកលេង។
4.ឆ្នេរកោះថ្មីនៅឧទ្យានជាតិរាម
ឆ្នេរនេះគ្មានមនុស្សរស់នៅទេ តែឆ្នេរនេះមានខ្សាច់ពណ៌លឿងគួរឱ្យស្រឡាញ់ ហើយមានទេសភាពដ៏ស្រស់ស្អាតនៃព្រះអាទិត្យរះ។
5. ឆ្នេរសុខានៅក្រុងព្រះសីហនុ
ឆ្នេរសុខាគឺជាកម្មសិទ្ធរបស់ឯកជនដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ។ ឆ្នេរនេះលាតសន្ធឹងលើផ្ទៃដីជា ច្រើនគីឡូម៉ែត្រ និងមានទឹកដ៏ល្អឥតខ្ចោះសម្រាប់ការហែលលែង ។ បើទោះបីឆ្នេរសុខាជាកម្មសិទ្ធ ឯកជនក៏ដោយ
ប៉ុន្តែវានៅមានកន្លែងសម្រាប់ភ្ញៀវទេសចរដើរកំសាន្តយ៉ាងសប្បាយ និងសំរាកកាយ យ៉ាងរីករាយ៕
ប្រភព៖ CNN
from Khmernote - The best entertainment website in Cambodia http://ift.tt/1GheiAH