ទឹកជ្រោះប៊ូស្រា ឆក់យកជីវិត ក្មេងប្រុសស្រី ២នាក់ បងប្អូនបង្កើត ខណៈឪពុក-ម្តាយ ដឹកសពកូន រថយន្តដាច់ហ្រ្វាំង បុកឡានមួយទៀត
(មណ្ឌលគីរី)៖ មន្រ្តីនគរបាលខេត្តបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ ក្មេងប្រុសស្រី២នាក់ជាបងប្អូនបង្កើត បានលង់ទឹកស្លាប់នៅ ទឹកជ្រោះប៊ូសា ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បង្កឲ្យមានការភ្ញាក់ផ្អើល។ ក្មេងទាំងពីរនាក់នោះមានឈ្មោះទី១៖ ក្មេងប្រុស ឈ្មោះ ពិសិទ្ធ អាយុ១៣ឆ្នាំ និងក្មេងស្រី ឈ្មោះ នីតា អាយុ១០ឆ្នាំ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីកើតហេតុ ឪពុក-ម្តាយ បានដឹកសពកូនទាំងពីរ ត្រឡប់ទៅធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តរតនគីរីវិញ ប៉ុន្តែអ្វីដែលរឹតតែសំណាងអាក្រក់ទៀតនោះ គឺរថយន្តដឹកសពកូនទាំងពីរ បានដាច់ហ្រ្វាំង ទៅបុកគូទរថយន្ត Hilux ពាក់ស្លាកលេខ៖ ភ្នំពេញ2- U0598 ម្ចាស់ឈ្មោះ សាលី ជាជនជាតិខ្មែរឥស្លាម អាយុ៤៧ឆ្នាំ ធ្លាក់ចូលទឹកអូររងរបួសស្រាល ស្ថិតនៅសង្កាត់រមនា ក្រុងសែនមនោរម្យ ថែមទៀតផង៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1FXdzCf
ទឹកជ្រោះប៊ូស្រា ឆក់យកជីវិត ក្មេងប្រុសស្រី ២នាក់ បងប្អូនបង្កើត ខណៈឪពុក-ម្តាយ ដឹកសពកូន រថយន្តដាច់ហ្រ្វាំង បុកឡានមួយទៀត
Reviewed by yim PH
on
7:42 PM
Rating: