Insurance

728x90

សាលារាជធានី ចាប់ផ្តើមសាងសង់ ផ្លូវថ្មើរជើង ប្របមាត់ទន្លេ ពីសាលសន្និសីទចតុមុខ ដល់ស្ពានកោះពេជ្រ

ភ្នំពេញ៖ លោក អៀង អូននី អភិបាលរងរាជធានភ្នំពេញ បានថ្លែងថា ផ្លូវថ្មើរជើងប្របមាត់ទន្លេពីសាលសន្និសីទ ចតុមុខរហូតដល់ស្ពានកោះពេជ្រ ចាប់ផ្តើមដំណើរការសាងសង់ហើយ បន្ទាប់ពីក្រុមការងារបច្ចេកទេស បានចុះ សិក្សាគម្រោងរួចរាល់នោះ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរចុះពិនិត្យទីតាំងស្ថាបនាផ្លូវថ្មើរជើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥  លោក អៀង អូននី បានមានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវថ្មើរជើងប្របមាត់ទន្លេចែកចេញពីដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីសាលសន្និសីទចតុមុខរហូតដល់ស្ពានកោះពេជ្រ និងដំណាក់កាលទី២ រហូតដល់ គល់ស្ពានព្រះមុនីវង្សក្បាលថ្នល់។

លោក អៀង អូននី បានសុំសហការជាមួយម្ចាស់ទីតាំងមួយចំនួន ដែលមានដី និងសំណង់ជាប់មាត់ទន្លេ ដើម្បី  ឲ្យគ្រឿងចក្រអាចចូលទៅស្ថាបនាតែម្តង ដោយមិនមានការរៀបចំបើកការដ្ឋាននោះទេ។

បើតាមលោក អៀង អូននី ការស្ថាបនាក្នុងដំណាក់កាលទីមួយនេះ នឹងត្រូវចំណាយពេលជាងមួយឆ្នាំក្នុងប្រវែង ៩៥០ម៉ែត្រ ពីសាលសន្និសីទចតុម្មុខដល់ ស្ពានកោះពេជ្រ បន្ទាប់ពីចប់ដំណាក់កាលទីមួយនេះ នឹងចាប់ផ្តើម ដំណាក់កាលទី២ ពីស្ពានកោះពេជ្ររហូតដល់ស្ពានអាកាសព្រះមុនីវង្សក្បាលថ្នល់។

លោកភិបាលរងរាជធានីភ្នំពេញ បានបន្តថា ការសាងសង់ផ្លូវថ្មើរជើងប្របមាត់ទន្លេដំណាក់កាលពី១នេះ មាន ការប៉ះពាល់តែជាមួយសណ្ឋាគារហ៊ីម៉ាវ៉ារីមួយប៉ុណ្ណោះ ដោយសារចំណុចនេះសល់ដីតិចសម្រាប់សាងសង់ផ្លូវ។  ចំណែកនៅក្រោយសណ្ឋាគារកាំបូឌីយ៉ាណាគ្មានបញ្ហានោះទេ ពីព្រោះដីមានទំហំធំ ហើយនៅក្រោយសណ្ឋាគារ អ៊ឹមភើរៀល ក៏គ្មានបញ្ហាប៉ះពាល់អ្វីនោះដែរ។

ផ្លូវថ្មើរជើងតាមបាត់ទន្លេនេះ មានទទឹងចាប់ពី៦ម៉ែត្រ ទៅ១៥ម៉ែត្រ សម្រាប់ការធ្វើដំណើរថ្មើរជើង ដែលអាច កាត់បន្ថយការកកស្ទះចរាចរណ៍។ ជាពិសេសបង្កើតឱ្យមានលំហសាធារណៈបន្ថែមទៀត ក្នុងទីក្រុងសម្រាប់ប្រ  ជាពលរដ្ឋដែលមកកម្សាន្តហាត់ប្រាណ ហើយកន្លែងមានទំហំធំ នឹងរៀបចំដាក់បង់សម្រាប់អង្គុយលេងផងដែរ។

អាជ្ញាធររាជធានីភ្នំពេញ ក៏បាននិងសិក្សាគម្រោងសាងសង់ផ្លូវថ្មើរជើងបន្ថែមទៀត ពីស្ពានព្រះមុនីវង្សទៅក្រុងតា ខ្មៅ និងមួយទៀត ពីស្ពានជ្រោយចង្វាទៅភាគខាងជើង។ ចំពោះគម្រោងស្ថាបនានេះ គឺជាថវិការបស់រាជរដ្ឋាភិ បាល តាមរយៈសាលារាជធានីភ្នំពេញ៕

ST-112

ST-113

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1OjwC3v
សាលារាជធានី ចាប់ផ្តើមសាងសង់ ផ្លូវថ្មើរជើង ប្របមាត់ទន្លេ ពីសាលសន្និសីទចតុមុខ ដល់ស្ពានកោះពេជ្រ សាលារាជធានី ចាប់ផ្តើមសាងសង់ ផ្លូវថ្មើរជើង ប្របមាត់ទន្លេ ពីសាលសន្និសីទចតុមុខ ដល់ស្ពានកោះពេជ្រ Reviewed by yim PH on 11:31 AM Rating: 5

Entertainment

ads
Powered by Blogger.