Insurance

728x90

ស្រវឹងស្រា​ព្រឹល​ភ្នែក​បើក​ម៉ូតូ​បញ្ច្រាស​រង្វង់​មូល​ក្នុង​ល្បឿន​លឿន​កាត់​រាត្រី​ឡាន​បុក​ដួល​ប្រកាច់​ពេញ​ថ្នល់​

​ខេត្តកណ្ដាល​៖ បុរស​២​នាក់​ស្រវឹង ទំនង​ស្ពឹក​មុខ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បញ្ច្រាស់​រង្វង់​មូល​កាត់​រាត្រី​ក្នុង​ដំណើរ​ដូច​ខ្លែង​ឆាប​កូន​មាន់ បណ្តាល​ឲ្យ​បុក​ជាមួយ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ដួល​បោក​លើ​ថ្នល់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​២៣ និង​៤២​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦ និង​២៧​នៅ​ចំណុច​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​រងរបួស​ទាំង​២​នាក់​នោះ ទី​១​ឈ្មោះ មឿ​ន ធួ​ក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជា​ម្ចាស់​ម៉ូតូ និង​ជា​អ្នកបើកបរ​។ ទី​២​អ្នក​រួម​ដំំ​ណើ​រ ឈ្មោះ ឌិន ចិន្ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ចំបក​មាស សង្កាត់​បាក់​ខែង​ខណ្ឌ ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ពូកគេ​បាន​រងរបួស​ធ្ងន់ ហើយ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ទៅ​សង្គ្រោះ​។​

​សមត្ថកិច្ច​បាន​ប​ញ​ញ​ជា​ក់ថា រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក និង​អ្នកបើកបរ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បើកបរ​ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ធន់ C-125 ពណ៌ ខ្មៅ​ពាក់​គ្មាន​ស្លាក​លេខ អ្នកជិះ​លើ​ម៉ូតូ​ទាំងពី​នាក់​រងរបួស​ធ្ងន់ និង​ខូចខាត​ម៉ូតូ​០១​គ្រឿង​យ៉ាងដំណំ​។ អ្នកបើកបរ​បន្ទាប់ពី​ឃើញ​ហេតុការណ៍​មិន​ស្រួល​បាន​សាង​លេខ​បន្ថែម​ល្បឿន​ជាន់​បែកផ្សែង​គេច​បាត់ស្រមោល​៕ ស្រី​ម៉ៅ​

KA-24-04-2015-06 KA-24-04-2015-07


http://ift.tt/1HyGZux
ស្រវឹងស្រា​ព្រឹល​ភ្នែក​បើក​ម៉ូតូ​បញ្ច្រាស​រង្វង់​មូល​ក្នុង​ល្បឿន​លឿន​កាត់​រាត្រី​ឡាន​បុក​ដួល​ប្រកាច់​ពេញ​ថ្នល់​ ស្រវឹងស្រា​ព្រឹល​ភ្នែក​បើក​ម៉ូតូ​បញ្ច្រាស​រង្វង់​មូល​ក្នុង​ល្បឿន​លឿន​កាត់​រាត្រី​ឡាន​បុក​ដួល​ប្រកាច់​ពេញ​ថ្នល់​ Reviewed by yim PH on 12:45 PM Rating: 5

Entertainment

ads
Powered by Blogger.