Insurance

728x90

ឪពុក​កំណាច​ទាញយក​កាំបិតផ្គាក់​កាប់​កូនស្រី​ខ្លួនឯង អាយុ​២​ឆ្នាំ​ម្នាក់​ស្ទើរតែ​ដាច់​ក្បាល​ស្លាប់​ភ្លាម និង​កូនស្រី​ម្នាក់ទៀត អាយុ​៤​ឆ្នាំ​របួសធ្ងន់​

​ខេត្តមណ្ឌលគិរី​៖ ឪពុក​បង្កើត​សង្ស័យ​បែក​ថ្នាំ បាន​កាប់​កូនស្រី​ខ្លួនឯង​២​នាក់​នឹង​កាំបិតផ្គាក់ ដោយ​កូនស្រី​អាយុ​២​ឆ្នាំ​ម្នាក់​កាប់​ត្រូវ​ស្ទើរតែ​ដាច់ ក្បាល​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម និង​កូន​ម្នាក់ទៀត អាយុ​៤​ឆ្នាំ​ក៏ត្រូវ​កាប់​ចំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ តែ​ត្រូវបាន​រំដោះ​ទាន់ និង​ដឹក​យកទៅ​ស​ង្ក្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ដា​ក់ណុងប្រទេស វៀតណាម​។ ក្រោយពី​កើតហេតុ​ជនបង្ក ត្រូវបាន​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​នៃ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ចាប់ខ្លួនបាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ១៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែមេសា​នេះ នៅ​ចំណុច​ទួល​ស្វាយ​ក្នុងភូមិ ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​


​លោក សូ សុវណ្ណ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក ដែលមាន​ចិត្តសាហាវ​បាន​យក​កាំបិតផ្គាក់​កាប់សម្លាប់​កូនស្រី​ខ្លួនឯង​នោះ​ឈ្មោះ មីន ម៉ាត់​លី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ឥស្លាម​មុខរបរ កសិករ​មាន ទីលំនៅ​ភូមិ​កើតហេតុ ខាងលើ​។ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ម៉ាត់ លី​រ៉ូ​ហ​នី ភេទ​ស្រី អាយុ​២​ឆ្នាំ ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង កូនស្រី​ម្នាក់ទៀត​ឈ្មោះ​ម៉ាត់ លី​យះ អាយុ​៤​ឆ្នាំ បាន​រងរបួស​ធ្ងន់ ត្រូវ​ប្រពន្ធ​ជនល្មើស​ជា​ម្តាយ បាន​នាំទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ដាក់​ណូង​ប្រទេស​វៀត ណា​ម​។​


​សមត្ថកិច្ច​សន្និដ្ឋានថា ជនសង្ស័យ​បែក​ថ្នាំញៀន​ទើប​ស្មារតី​មិន​ប្រក្រតី មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​វង្វេងវង្វាន់ បាន​យក​កាំបិតផ្គាក់ កាប់​កូនស្រី​បង្កើត សម្លាប់​បែបនេះ​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​នគរបាល ជំនាញ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលា ដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕ ដោយ ឦសាន​២ ​


KA-11-04-2015-30 (2) KA-11-04-2015-31 (2) KA-11-04-2015-29




http://ift.tt/1Emrvt3
ឪពុក​កំណាច​ទាញយក​កាំបិតផ្គាក់​កាប់​កូនស្រី​ខ្លួនឯង អាយុ​២​ឆ្នាំ​ម្នាក់​ស្ទើរតែ​ដាច់​ក្បាល​ស្លាប់​ភ្លាម និង​កូនស្រី​ម្នាក់ទៀត អាយុ​៤​ឆ្នាំ​របួសធ្ងន់​ ឪពុក​កំណាច​ទាញយក​កាំបិតផ្គាក់​កាប់​កូនស្រី​ខ្លួនឯង អាយុ​២​ឆ្នាំ​ម្នាក់​ស្ទើរតែ​ដាច់​ក្បាល​ស្លាប់​ភ្លាម និង​កូនស្រី​ម្នាក់ទៀត អាយុ​៤​ឆ្នាំ​របួសធ្ងន់​ Reviewed by yim PH on 10:36 PM Rating: 5

Entertainment

ads
Powered by Blogger.