Insurance

728x90

រថយន្ត​១​គ្រឿង ដឹក​គ្រឿងសង្ហារិម​បង្កប់​ឈើ​ប្រ​ណឹ​ត លោតឆ័ត្រ​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់ចាប់បាន ងាយ​ដូច​បក​ចេកទុំ​

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​លេខ​មួយ​ប្រភេទ​កកោះ​ធំៗ​ចំនួន​៤​សន្លឹក ដែល​ក្រុម​ឈ្មួញ​ដឹក​បង្កប់​ពីក្រោម​គ្រឿងសង្ហារិម​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​លោតឆ័ត្រ​មិនបាន​រត់ការ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​ភ្លាម​យ៉ាង​ប្រសិទ្ធភាព​បំផុត​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ស្ថិត​នៅមុខ​សាលាស្រុក​រលាប្អៀរ ក្នុងភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅពេលដែល​ឈ្មួញ​ដឹក​ឆ្ពោះទៅកាន់​ក្នុង​ក្រុងភ្នំពេញ​។​


លោក​វរសេនីយទោ ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹងថា រថយន្ត​នោះ​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ពោធិសាត់​២​អា​០៩០៦ បើកប​ដោយ​ឈ្មោះ ប៉ម វិចិត្រ អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់​។ មុន​ឈានដល់​ការបង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខាងលើ​កម្លាំង​របស់លោក​បានទទួល​ព័ត៌មាន​យ៉ាងច្បាស់​ទើប រលោក​បាន​រាយ​កាណ៍​ជូន​លោកស្នងការ​នគ​បាល​ខេត្ត ហើយ​បាន​សុំ​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​បញ្ចេញ​កម្លាំង​ស្ទាក់​ចាប់បាន​មួយ​រំពេច​ងាយ​ដូច​បក​ចេកទុំ និង​នាំយក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​


​ឈើ​ប្រណីត​ទាំង​៤​សន្លឹក ជា​វត្ថុតាង​ខាងលើនេះ រួម​នឹង​អ្នកបើកប​រថយន្ត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ប្រគល់អោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ដែល​តឺ​នុយ​យ៉ាង​ស្អា​ត់​នៅ​ប៊ុ​យ​រ៉ូ ដើម្បី​ទទួល​យកទៅ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕ ដោយ យុវតី​ក្រុង​កំពង់ឆ្នាំង​ ​


KA-02-04-2015-15 KA-02-04-2015-16 KA-02-04-2015-17




http://ift.tt/1BTGAgz
រថយន្ត​១​គ្រឿង ដឹក​គ្រឿងសង្ហារិម​បង្កប់​ឈើ​ប្រ​ណឹ​ត លោតឆ័ត្រ​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់ចាប់បាន ងាយ​ដូច​បក​ចេកទុំ​ រថយន្ត​១​គ្រឿង ដឹក​គ្រឿងសង្ហារិម​បង្កប់​ឈើ​ប្រ​ណឹ​ត លោតឆ័ត្រ​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់ចាប់បាន ងាយ​ដូច​បក​ចេកទុំ​ Reviewed by yim PH on 9:09 PM Rating: 5

Entertainment

ads
Powered by Blogger.