Insurance

728x90

អភិបាលខេត្ត​ប្រកាស​ដកហូត​ដី​៥៥​ហិកតា នៅ​ចំណុច​ខ្សាច់​ពូន ភូមិ​ក្រសាំង​ដុះ​ឡើង ពី​ប្រជាពលរដ្ឋ​១០​គ្រួសារ​ ​ដែល​បាន​កាប់​កាប់​នៅ​ឆ្នាំ​២០០០ ហើយ​រឿងអាស្រូវ​បាន​ផ្ទុះ​បែកធ្លាយ

​ខេត្តកំពង់ឆ្នាំង​៖ ដី​ដាំ​ដំណាំ និង​សង់​ខ្ទម​រស់នៅ​ចំនួន​៥៥​ហិកតា របស់​ប្រជាពលរដ្ឋ​១០​គ្រួសារ នៅ​ចំណុច​ខ្សាច់​ពូន ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស តាម​បណ្តឹង​របស់លោក​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវបាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចេញ​សេចក្តីប្រកាស​ដកហូត លេខ​២៦៤ សជណ ចុះ​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៥ រក្សា​ទុកជា​ដីព្រៃ​របស់​រដ្ឋ ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ រុះរើ​ខ្ទម​របង និង​ដំណាំ​ចេញ​អោយអស់​ក្នុង​រយៈពេល​៣០​ថ្ងៃ គិតពី​ថ្ងៃទី​២៣.០៣.២០១៥ ដល់​ថ្ងៃទី​២៣.០៤.២០១៥ ហួស​ថ្ងៃ​កំណត់​នេះ​អាជ្ញាធរខេត្ត​និង​ចាត់ការ​តាមច្បាប់​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូ​ត​ខាត​នោះឡើយ​។​


​យោងសេចក្តី​ប្រកាសជូន​ដំណឹង​នេះ នៅ​ព្រឹក​ថ្ងៃទី​០១.០៤.២០១៥ លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ស្តីទី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ជា​សមាជិក​ក្រុម​កា​ងារ​ថ្នាក់​ខេត្ត បាន​យក​សេចក្តីប្រកាស​នោះ​ទៅ​ផ្សព្វផ្សាយ​ជូន​លោក គង់ ប៊ុនធឿន​ ​និង​លោកស្រី អ៊ុន ណាវី តំណាង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ទាំង​១០​គ្រួ​សារបាន​ជ្រាប និង​ដើម្បី​អនុវត្ត​ប្រកាស​ដកហូត​ដី​។​


​នៅ​ព្រឹក​ថ្ងៃទី​០១.០៤.២០១៥​នេះដែរ លោក គង់ ប៊ុនធឿន និង​លោកស្រី អ៊ុន ណាវី ជា​ម្ចាស់​ដី និង​ជា​តំណាង​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទាំង​៩​គ្រួសារ​ទៀត​បានបង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ខាងលើនេះ និង​បាន​និយាយ​ទម្លាយ​រឿងអាស្រូវ​របស់​អាជ្ញាធ​រ​ស្រុក ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អោយដឹងថា​៖ ដី​ខាងលើនេះ​លោក និង​ភរិយា ត្រូវបាន​លោក ម៉ា ហ៊ីម មេឃុំ​ក្បាលទឹក​ចាស់​បែងចែក​ដី​អោយ​ប្រជាពលរដ្ឋ​ទូទៅ​មួយចំនួន និង​បែក​ចែក​អោយ​ពួកគាត់​ចំនួន​១០​គ្រួសារ​បានធ្វើ​លិខិត​សុំ​កាន់កាប់​ដីធ្លី​រួម​នឹង​លោក​នៅ​ឆ្នាំ​២០០១​គឺជា​ថ្នូរ និង​ការសាងសង់​អាគារ​មួយ​ខ្នង​អោយ​គណៈបក្ស​ប្រជាជន​ឃុំ​ក្បាលទឹក​។​


​នៅក្នុង​ឆ្នាំ​២០០២​ពេល​ពួកគាត់​នាំគ្នា​ធ្វើ​ស្មៅ​ដាំ​ដំណាំ មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​និយាយប្រាប់​ល​ថា បើ​ចង់បាន ដី​នេះ អោយ​លុយ​គេ​៣​ពាន់​ដុល្លារ​មក បើ​មិនអោយ​ទេ​ថ្ងៃក្រោយ​គេ​ប្តឹង​ដកហូត​ដី​នេះហើយ តែ​ពេលនោះ​លោក​មិនបាន អោយគេ​ឡើយ​ជួយ​លាក់​។ នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​តា​កាវ​បាន​លួច​ឈូសឆាយ​ព្រៃ​ក្នុង​ដី​នេះ​លើក​ធ្វើជា​ព្រុំ​ព័ទ្ធ​យក​ដី​របស់គាត់ ដោយ​គាត់​ដឹងថា ដី​នេះ​អាជ្ញាធរ​បាន​លួច​លក់​អោយ​ក្រុម​ហ៊ុម​តា​កាវ​រួចហើយ​។​


​ក្រោយមក​នៅ​ឆ្នាំ​២០១២ ពេល​គាត់​និង​ប្រពន្ធ​មក​ដាំ​ដើម​ស្វាយ​និង​ធ្វើ​ខ្ទម​ស្នាក់នៅ កម្មករ​និង​សន្តិសុខ​ក្រុមហ៊ុន​តា​កាវ​បានមក​ដេញ​ពួកគាត់​អោយចេញ​ពី​ដី​នេះ​ចំនួន​៤​ដង ថាបើ​មិន​ចេញ​ទេ​នឹង​ដឹង​គ្នា​ហើយ​។ បន្ទាប់មក​នៅ​ថ្ងៃទី ០៧.១៩. ២០១២ លោក ស៊ិន កុសល នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក៏បាន​ប្តឹងទៅ​តុលាការខេត្ត​ថា​ពួកគាត់​លួច ឈូសឆាយ​និង​កាន់កាប់​ដីព្រៃ​ខុសច្បាប់ និង​ប្តឹង​សុំ​ដកហូត​ដី​នេះ​ថា​ជា​ដីព្រៃ​របស់​រដ្ឋ​។ ប៉ុន្តែ​ក្រោយ​តុលាការ​បាន​ស្រាវជ្រាវ​សំណុំ រឿង អស់​រយៈ​៦​ខែ​មក លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បានចេញ​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ដោយ​យល់ថា​ឃើញថា ដី​នេះ​លោក​មេឃុំ​ក្បាលទឹក​បែងចែក​អោយ​កាន់កាប់​ដោយ​ស្របច្បាប់​មិនបាន​លួច​ឈូសឆាយ​កាន់កាប់​ដូច​ការ ប្តឹង​របស់​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​នោះឡើយ​។​


​លោក គង់ ប៊ុនធឿន និង​លោកស្រី អ៊ុន ណាវី​ជា​ភរិយា​បាន​និយាយ​អោយដឹងទៀតថា​៖ នៅក្នុង​រឿង​ដីធ្លី​នេះ​ទោះបី ពួកលោក​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដោយមាន​លិខិត​អន្តរាគមន៍​ពី​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី លេខ​១៥៣២ ចុះ​ថ្ងៃទី​២៣.១១.២០១២ និង​លិខិត​អន្តរាគមន៍ លេខ​៥០៥ ចុះ​ថ្ងៃទី​០១.០៤ .២០១៤ របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជម្រាប​មក​អាជ្ញាធរ​ខេត្តហើយ​ក៏ដោយ​ក៏​លោក​អភិបាលខេត្ត និង​រដ្ឋបាល​ព្រៃឈើ ខេត្ត​មិនបាន​ដោះស្រាយ​រឿង​ដីធ្លី​នេះ​ដោយ​យុត្តិធម៌​ទេ គឺ​នៅ​ខាំ​ដី​៥៥​ហិកតា​នេះ​មិន​មិនអោយ​រហូត​ឡើយ ព្រោះថា​ដីធ្លី​នៅ​ជុំវិញ​ដី​របស់លោក ត្រូវបាន​គេ​ចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​អោយអស់​ហើយ តែ​ដី​របស់​ដែល​ក្រុម​ហុ​ម​តា​កាវ​ឈូស​អស់ ព្រៃ​ហើយ នៅតែ​ជាប់​ជា​ដីព្រៃ​របស់​រដ្ឋ​ដដែល​។


ដោយឡែក​ដីកា​ដកហូត​ដី លេខ​៤៦ ចុះ​ថ្ងៃទី​០៧.០៤.២០០៩ របស់លោក​អភិបាលខេត្ត​ចាស់ ទូច ម៉ា​រី​ម គឺ​ដល​ហូត​ដី​ចំណុច​ផ្សេង មិនមែន​ដកហូត​ដី​នៅ​ចំណុច​របស់​ពួកគាត់​កាន់កាប់​នោះទេ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ស្រុក​បាន​បង្ខំ​អោយ​លោក ម៉ា ហ៊ីម មេឃុំ​ក្បាលទឹក​ចាស់​ផ្តឹ​ត​មេដៃ​សុំលាលែង​តំណែង​ពី​មេឃុំ​ទាំងយប់​កណ្តាលយប់​ព្រោះតែ​ដក​ដី​ពី​គាត់​អោយ​ខេត្ត​មិនបាន ធ្វើអោយ​លោក ម៉ា ហ៊ីម​ឈឺចិត្ត​រហូតដល់​ស្លាប់​ខ្លួន​។ ករណី​ខាងលើនេះ​ពួកលោក​នឹង​ប្តឹងទៅ​សម្តេច ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អោយជួយ​ដោះស្រាយ​ជា​បន្តទៀត ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ និង​វែកមុខ​ជន​ពុករលួយ​ធ្លាប់​ធ្វើបាប​ប្រជាពលរដ្ឋ លោក​អភិបាលស្រុក និង​លោក​អធិការនគរបាល​ស្រុក​ចាស់​ក៏​ជា​រឿង​លក់​ដី​ស្រុក​ទឹកផុស​នេះដែរ​៕ ដោយ រិ​ទ្ធិ ជ័យ​ ​


KA-02-04-2015-13 KA-02-04-2015-11 KA-02-04-2015-12 KA-02-04-2015-14




http://ift.tt/1P2lsOc
អភិបាលខេត្ត​ប្រកាស​ដកហូត​ដី​៥៥​ហិកតា នៅ​ចំណុច​ខ្សាច់​ពូន ភូមិ​ក្រសាំង​ដុះ​ឡើង ពី​ប្រជាពលរដ្ឋ​១០​គ្រួសារ​ ​ដែល​បាន​កាប់​កាប់​នៅ​ឆ្នាំ​២០០០ ហើយ​រឿងអាស្រូវ​បាន​ផ្ទុះ​បែកធ្លាយ អភិបាលខេត្ត​ប្រកាស​ដកហូត​ដី​៥៥​ហិកតា នៅ​ចំណុច​ខ្សាច់​ពូន ភូមិ​ក្រសាំង​ដុះ​ឡើង ពី​ប្រជាពលរដ្ឋ​១០​គ្រួសារ​ ​ដែល​បាន​កាប់​កាប់​នៅ​ឆ្នាំ​២០០០ ហើយ​រឿងអាស្រូវ​បាន​ផ្ទុះ​បែកធ្លាយ Reviewed by yim PH on 8:35 PM Rating: 5

Entertainment

ads
Powered by Blogger.