Insurance

728x90

​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក​ផ្សេងគ្នា បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស

ខេត្តបន្ទាយមានជ័យ​៖ ភ្លៀងរលឹម​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០​ខ្នង និង ស្ត្រី​ម្នាក់​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ចំការ​គោ ឃុំ​-​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ប្រាប់ថា កំលាំងយោធារ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​ការពារ​ក្រវ៉ាត់​ព្រំដែន​បាន​ថ្លែងថា មាន​ខ្យល់​កន្ត្រាក់​ក្រោយមក​មាន​ភ្លៀងរលឹម​បាន​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជាង​១០​ខ្នង ដែល​បណ្តាល​រងរបួស​ធ្ងន់​ស្ត្រី​ចំណាស់​ម្នាក់ អាយុ​ជាង​៥០​ឆ្នាំ ត្រូវបាន​បញ្ជូន​បន្ទាន់​ទៅ​មន្ទីរពេទ្យបង្អែក​។ លោក​បាន​បន្តថា ក្រោយ​ពេលដែល​ខ្យល់​កន្ត្រាក់​បំផ្លាញ់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​អស់​ជាង​១០​ខ្នង​លោក​បាន​អោយកម្លាំង​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​


​ដោយឡែក​នៅ​ស្រុក​អូរជ្រៅ​វិញ លោក ឆេង​អី សុខា​អធិការ​ស្រុក​អូរជ្រៅ បាន​ប្រាប់​អោយដឹងថា នៅក្នុង​ស្រុក​នេះ​មានរ​កណី ខ្យល់​កន្ត្រាក់​បានកើត​ឡើង វេលា​ម៉ោង ១៦ និង​៣០​នាទី មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ រលំ​ផ្ទះ​១​ខ្នង ប៉ើង​ដំបូល ៦​ខ្នង និង​ប៉ើង​ដំបូល​ក្រោលគោ​ចំ​នួ​យ​២ ក្នុងនោះ​នៅ​ភូមិ​សូ​ភី​ជើង (​បឹង​ខ្ទុ​ម​) ឃុំ​សូ​ភី រលំ​ផ្ទះ ១​ខ្នង ប៉ើង​ដំបូល ៥​ខ្នង និង​ប៉ើង ដំបូល​រោង​គោ​១ ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ប៉ើង​ដំបូលផ្ទះ ១​ខ្នង រោង​គោ ១​។ ទោះបី​យ៉ាង​ពុំមាន​ពលរដ្ឋ​នៅ​ទីតាំង​កើតហេតុ នោះ​រងរបួស​អ្វី​ឡើយ ៕ ដោយ ក្រមុំ​អូរជ្រៅ​ ​


KA-08-04-2015-36 KA-08-04-2015-34 KA-08-04-2015-33 KA-08-04-2015-32 KA-08-04-2015-31 KA-08-04-2015-35




http://ift.tt/1IJy203
​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក​ផ្សេងគ្នា បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក​ផ្សេងគ្នា បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស Reviewed by yim PH on 8:08 PM Rating: 5

Entertainment

ads
Powered by Blogger.