Insurance

728x90

ដានី ពេជ្រ ល្បីថា​មានប្រុស​ក្រៅ ស្រុក​ចិញ្ចឹម​ ​

ភ្នំពេញ៖ តារាសម្តែងនិយមការស្លៀកពាក់សិចស៊ីកញ្ញា ដានី ពេជ្រ ក្រោយពីបានដាក់ខ្លួន ចូលប្រឡូកក្នុងវិថីសិល្បៈ អស់មួយរយៈពេលខ្លីមកនេះ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាព លេចធ្លោគួរសម តាមរយៈការបញ្ចេញ សមត្ថភាពសម្តែង បូករួម និងរូបសម្រស់ដ៏ស្រស់សោភារបស់នាង ។ មិនតែប៉ុណ្ណោះ នាងគឺជាតារាសម្បូរទៅដោយមន្តស្នេហ៍ តែងធ្វើឱ្យក្រុមកន្លង់ៗ ប៉ងប្រាថ្នា ក្រេបក្លិនថ្ពាល់ដ៏សែនក្រអូប ។


ខណៈការងារសិល្បៈ ផ្តើមកាន់តែកំពុងមានសន្ទុះ ទៅមុខជាបណ្តើរៗនោះកញ្ញា ដានី ពេជ្រ ថ្មីៗមុននេះបន្តិចនាង ក៏បានលេចឮព័ត៌ មានអំពីរឿងរ៉ាវជីវិតស្នេហាឯកជន ខាងក្រៅសិល្បៈមកថា តារាសម្តែងស្រីរូបនេះ បានលួចសាងស្នេហ៍ផ្អែមល្ហែម ជាមួយបុរសវ័យ ស្របាលគ្នាម្នាក់ ដែលមានប្រភពចេញពីអ្នកសិល្បៈជាមួយគ្នា ។ ប៉ុន្តែក្រោយមកដំណឹងនេះក៏បានស្ងប់ស្ងាត់រសាយ ទៅវិញមិនទាន់បានយូរខែប៉ុន្មានផង ពេលនេះក៏ស្រាប់តែល្បីថា កញ្ញា ដានី ពេជ្រ កំពុងមានអ្នកចិញ្ចឹម ដេកចាយលុយយ៉ាងត្រជាក់ចិត្ត ។


បើយោងតាមប្រភពខ្សឹបខ្សៀវគ្នាពីចង្កោមអ្នកសិល្បៈបាននិយាយថា រាល់ថ្ងៃនេះតារាសម្តែង ដានី ពេជ្រ កំពុងតែផ្តើមសាងសម្ព័ន្ធ ភាពស្នេហ៍ដ៏ត្រជាក់ ជាមួយបុរសវ័យកណ្តាល សម្បូរទ្រព្យស្តុកម្នាក់ ។ ចំពោះទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង ដានី ពេជ្រ និងអាណិកជនខ្មែររស់ នៅក្រៅប្រទេសនោះ ត្រូវបានប្រភពខាងលើនិយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជាង៣ខែមកហើយ ។


ប្រភពបានបន្តថា ដានី ពេជ្រ និងគូស្នេហ៍ម្នាក់នោះ គឺតែងតែទាក់ទងរកគ្នាជាប្រចាំ ដោយមានភាព ស្និទ្ធស្នាលបំផុតតាមរយៈការ និយាយទូរស័ព្ទ និងការប្រើប្រាស់ប្រព័ន្ធ Internet ។ ជាងនេះទៅទៀត សម្ព័ន្ធភាពស្នេហ៍របស់អ្នកទាំងពីរហាក់ កំពុងតែដើរលើផ្លូវជា មួយគ្នា តែមួយដោយពុំមានជួបឧបសគ្គអ្វីមករាំងស្ទះនោះឡើយ ព្រោះថា បុរសនោះជាមនុស្សពោះម៉ាយ ។ ម្យ៉ាងទៀតគេស្រលាញ់ កញ្ញា ដានី ពេជ្រ មានគោលបំណង យកធ្វើជាគូគ្រងរួមរស់ទៅថ្ងៃអនាគត ។


ជុំវិញព័ត៌មាន ដែលលេចឮខាងលើគេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចសុំការបំភ្លឺពីកញ្ញា ដានី ពេជ្រ បាននៅឡើយទេ កាលរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ។ គេហទំព័រ LookingTODAY នឹងព្យាយាមទំនាក់ទំនង ដើម្បីរកការបំភ្លឺ ពីតារាសម្តែងស្រីសិចស៊ីនាង ដានី ពេជ្រ នៅពេលក្រោយជានិច្ច ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


v_0217 v_0216 v_0215






from Khmernote - The best entertainment website in Cambodia http://ift.tt/1D6gBoZ
ដានី ពេជ្រ ល្បីថា​មានប្រុស​ក្រៅ ស្រុក​ចិញ្ចឹម​ ​ ដានី ពេជ្រ ល្បីថា​មានប្រុស​ក្រៅ ស្រុក​ចិញ្ចឹម​ ​ Reviewed by yim PH on 12:30 PM Rating: 5
Powered by Blogger.