ស្ត្រីម្នាក់ ខណៈដៃសើមបានយកឌុយដោតព្រីហើយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារដៃសើម ហើយបានយកឌុយទៅដោតព្រីម៉ូទ័រ ដើម្បីបូមទឹកបោកខោអាវ ។ ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើង កាលពីថ្ងៃចូលឆ្នាំចុងក្រោយ ស្ថិតក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ធី លឿត អាយុ២៨ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ ។ សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលកំពុងបោកខោអាវខ្វះទឹក ស្ត្រីរូបនោះក៍បានយកឌុយម៉ូទ័រទៅដោតនឹងព្រី ដើម្បីបូមទឹកអណ្ដូង ក៍ឆក់ស្លាប់តែម្ដង ។ ក្រោយការធ្វើកោសលវិច្ច័យសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕
http://ift.tt/1G5F8P2
ស្ត្រីម្នាក់ ខណៈដៃសើមបានយកឌុយដោតព្រីហើយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់
Reviewed by yim PH
on
8:05 PM
Rating: