បុរសម្នាក់ មិនស្គាល់ អត្តសញ្ញាណ បានឡើងទៅ លើចុងកំពូល នៃព្រះឆាយា លក្ខណ៍ របស់ព្រះមហាក្សត្រ មុខព្រះបរមរាជវាំងបង្កការភ្ញាក់ផ្អើល
(ភ្នំពេញ)៖ នៅខណៈម៉ោងជិត៩៖០០យប់ថ្ងៃទី១៨ ខែមេសានេះ មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានឡើងទៅលើចុងកំពូល នៃព្រះឆាយាលក្ខណ៍របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលស្ថិតនៅមុខព្រះបរមរាជវាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅទីនោះ។ បន្ទាប់ពីចុះមកដល់ដីភ្លាម ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់បានហើយ នៅខណៈពេលម៉ោងប្រមាណជាង ៩៖១០យប់ថ្ងៃសៅរ៍មុននេះបន្តិច៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1IpCwZV
បុរសម្នាក់ មិនស្គាល់ អត្តសញ្ញាណ បានឡើងទៅ លើចុងកំពូល នៃព្រះឆាយា លក្ខណ៍ របស់ព្រះមហាក្សត្រ មុខព្រះបរមរាជវាំងបង្កការភ្ញាក់ផ្អើល
Reviewed by yim PH
on
9:46 PM
Rating: