Insurance

728x90

សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​ដី​៥​គ្រឿង ដឹក​ដី​កំពប់​ពេញ​ផ្លូវ​ផាកពិន័យ និង​អោយ​ដឹក​ទឹក​ ​លាង​សំអាត​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​អោយ​ស្អាត​ឡើងវិញ​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​បែន​ដឹក​ដី​៥​គ្រឿង របស់​ក្រុម​អ្នករកស៊ី​ដឹក​ដី​លក់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខេត្ត​ស្ទាក់ចាប់​យកមក​ផាកពិន័យ ខណៈពេលដែល​រថយន្ត​ដឹក​ដី​ទាំងនោះ​បាន​ដឹក​ដីក្រហម​ស្អិត​ធ្លាក់​កំពុប​ជ្រុះ​ពេញ​ថ្នល់​កៅស៊ូ​រលោង​ស្អាត នៅក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការស្ទាក់ចាប់​រថយន្ត​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ តាម​បញ្ជា​ថ្នាក់លើ និង​នាំយក​រថយន្ត​ទាំង​៥​គ្រឿង​នោះមក​ឃាត់ទុក ដើម្បី​ហៅ​អ្នកគ្រប់គ្រង​រថយន្ត​មក​ព្រមាន និង​ផាកពិន័យ​អោយ​រៀងចាល​។​

​លោក អៀរ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​ខេត្ត​បាន​និ​យា យ​អោយដឹងថា​៖​អ្នកគ្រប់គ្រង​រថយន្ត​ទាំង​៥​គ្រឿង​នេះ​មានឈ្មោះ ឆាយ ហេង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មានមុខរ​បរជា​អ្នក​ឈូស​ដី និង​ដឹក​ដី​លក់​។​

​មុនពេល​ស្ទាក់ចាប់​រថយន្ត​នេះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្ត​ចេញ​ធ្វើការ បាន​ប្រទះ​ ​ឃើញ រថយន្ត​ទាំង​៥​គ្រឿង​នេះ ដឹក​ដីក្រហម​ស្អិត​កាត់​សង្កាត់​កំពង់ឆ្នាំង និង​បានធ្វើអោយ​ ​ដីស្អិត​ទាំងនេះ​ជ្រុះ​កំពុប​រាយប៉ាយ​តាមផ្លូវ​កៅស៊ូ​ដែល​រលោង​ស្អាត ក្លាយទៅជា​ផ្លូវ​គគ្រិច ចាប់​ពីមុខ​មន្ទីរ​សុខាភិបាល​ខេត្ត ដល់​មុខផ្ទះ​សំណាក់​ផ្កាយព្រឹក ដែលមាន​ប្រវែង ប្រមាណ ៥០០ ម៉ែត្រ​។​ក្រោយពី​ឆ្លង​យោបល់​ថ្នាក់លើ សមត្ថកិច្ច​បាននាំគ្នា​ស្ទាក់ចាប់​រថយន្ត​ទាំង ៥​គ្រឿង នាំមក​ទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​។​

លោក អៀរ ប៊ុនធឿន បាន​អោយដឹងទៀតថា​៖ តាម​គោលការណ៍​របស់​គណៈ​បញ្ជា ការ ឯកភាព​ខេត្ត សមត្ថកិច្ច​និង​ត្រូវធ្វើ​ការ​ទី​១ ផាកពិន័យ​ប្រាក់​ពី​រថយន្ត​ទាំង​៥​គ្រឿង នេះ​តាម កំណត់​ច្បាប់ ទី​២​គឺ​តម្រូវអោយ​លោក ឆាយ ហេង ជួល​រថយន្ត​ដឹក​ទឹក​មក​ដុសលាង​ផ្លូវ​កៅ ស៊ូ ដែល​ប្រឡាក់​ដីស្អិត​ទាំងនោះ​អោយបាន​ស្អាត​ល្អ​ដូចដើម​វិញ និង​ទី​៣​ត្រូវធ្វើ​កិច្ច សន្យា បញ្ឈប់​ការដឹក​ដី​អោយ​កំពុប​បែបនេះ​បន្តទៀត បើ​មិន​គោរព​បាន​តាម​កិច្ចសន្យា​ទេ នោះ និង​ត្រូវធ្វើ​ការផាកពិន័យ​ប្រាក់​ទ្វេដង​ថែមទៀត​នៅពេល​រថយន្ត​ទាំងអស់នោះ​ប្រព្រឹត្ត​ខុស​លើក​ក្រោយ​។​

​អ្នកបើកបរ​រថយន្ត​ទាំង​នោះបាន​និយាយ​អោយដឹងថា​៖ ដី​ដែល​កំពុប​តាមផ្លូវ​កៅស៊ូ​ក្នុង ក្រុង​នេះ គឺជា​ដីស្អិត​ជាប់​តាម​កង់​រថយន្ត នៅពេល​រថយន្ត​ចូល​ចាក់ដី​តាម​ភូមិ​អោយគេ​ ​មិនមែនជា​ដី​កំពុប​ពី​រថយន្ត​នោះឡើយ​។​ប៉ុន្តែ​ទោះ​មានការ​ឆ្លើយ​ដោះសារ​បែបណា​ក៏​ដោ​ ​យ ការធ្វើអោយ​ផ្លូវ​កៅស៊ូ​រលោង​ស្អាត​ក្លាយជា​ផ្លូវ​គគ្រិច​មាន​ដីស្អិត​ពេញ​ផ្លូវ​បែបនេះ គឺ សមត្ថកិច្ច​ត្រូវតែ​ចាប់​ផាកពិន័យ និង​ចាប់​អោយ​លាង​ផ្លូវ​អោយ​ស្អាត​វិញ ដើម្បី​ជាការ​ព្រ​មា​ ​ន កុំអោយ​រថយន្ត​ដឹក​ដី​ដ៏ទៃទៀត​យកតម្រាប់​តាម​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-23-04-2015-11 KA-23-04-2015-10 KA-23-04-2015-08


http://ift.tt/1FiHoB8
សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​ដី​៥​គ្រឿង ដឹក​ដី​កំពប់​ពេញ​ផ្លូវ​ផាកពិន័យ និង​អោយ​ដឹក​ទឹក​ ​លាង​សំអាត​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​អោយ​ស្អាត​ឡើងវិញ​ សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​ដី​៥​គ្រឿង ដឹក​ដី​កំពប់​ពេញ​ផ្លូវ​ផាកពិន័យ និង​អោយ​ដឹក​ទឹក​ ​លាង​សំអាត​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​អោយ​ស្អាត​ឡើងវិញ​ Reviewed by yim PH on 10:41 AM Rating: 5

Entertainment

ads
Powered by Blogger.