Insurance

728x90

គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃម្សិលមិញ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួស ៩នាក់

ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានចំនួន៦លើក យប់ ០៣លើក, បណ្តាលឲ្យមនុស្សស្លាប់ ២នាក់(ប្រុស) របួសធ្ងន់ ៥នាក់ (ប្រុស)  និងរបួសស្រាល ៤នាក់ (ប្រុស)។

ដោយយោងទៅតាម របាយការពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើកហើយ បាន បង្កឲ្យខូចខាតយានយន្ត សរុប ៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២គ្រឿង, រថយន្តធុនតូចចំនួន ០៤គ្រឿង,  រថយន្តធុនធំ ១គ្រឿង, យានផ្សេង ៗ ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីល្មើសល្បឿន ៣លើក, ប្រជែងគ្រោះថ្នាក់ ១លើក, មិន គោរពសិទ្ធិ ១លើក និងមនុស្សដើរឆ្លងផ្លូវ ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន ៣នាក់ (យប់២នាក់) ។

រថយន្តដែលបានផាកពិន័យសរុប ចំនួន ៨៣៣គ្រឿង (រថយន្តធំ ១៧៩គ្រឿង) ស្មើនឹង៨៤៤ករណី, ករណីល្មើស ក្រដាសស្នាម ៥១១គ្រឿង ស្មើនឹង ៥២០ករណី, ចំពោះ ករណីល្មើសបច្ចេកទេសមាន ៣២២គ្រឿង ស្មើនឹង ៣២៤ ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៦២២គ្រឿង ៕

T-0239

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1HyfJwj
គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃម្សិលមិញ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួស ៩នាក់ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃម្សិលមិញ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួស ៩នាក់ Reviewed by yim PH on 10:11 AM Rating: 5

Entertainment

ads
Powered by Blogger.