កុមារីជាកូនភ្លោះ ទៅជប់លៀង វ៉ាកងតូច ធ្លាក់ស្រះស្លាប់ទាំងពីរ
ភ្នំពេញ ៖ កូនភ្លោះស្រី១គូរ ខណៈទៅជប់ដើម្បី បិទវគ្គសិក្សា ដែលហៅថា វ៉ាកងតូចនោះ ស្រាប់តែរអិលជើង ចូលទឹកស្រះទាំងពីរនាក់បងប្អូន បណ្តាលឲ្យស្លាប់ទាំងពីរតែម្តង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃ៤ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុចទឹកស្រះ វត្តព្រែកហូរ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ទី១-ឈ្មោះ លីម ណារ៉ាត់ ភេទស្រី អាយុ១០ឆ្នាំ និងទី២-ឈ្មោះ លីម ណារ៉ា ភេទស្រី អាយុ ១០ឆ្នាំ -ជនរងគ្រោះទាំងពីរនាក់ ត្រូវជាបងប្អូនបង្កើត និងជាកូនភ្លោះទៀតផង រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នគរបាលបានបន្តថា មុនពេលកើតហេតុ នៅបរិវេណ សាលាបឋមសិក្សាព្រែកហូរ មានរៀបចំពិធីជប់លៀង បិទវគ្គហៅថា វ៉ាកងតូច ដែលមានសិស្សានុ សិស្សជាច្រើន បានចូលរួមក្នុងនោះកុមារីទាំង២ ក៏បានចូលរួមផងដែរ ហើយខណៈកម្មវិធីកំពុងប្រព្រឹត្តិនោះ កុមារីទាំងពីរនាក់ បានដើរចេញពីកន្លែងប្រារព្ធពិធី រួចហើយនាំគ្នា ដើរលេងនៅមាត់ស្រះទឹកក្នុងវត្ត ក្រោយមកមិនឃើញវិលត្រឡប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការសង្ស័យថា អាចធ្លាក់ចូលស្រះទឹក ទើបនាំគ្នាចុះរាវរករយៈពេល១ម៉ោង ជាងទើប រាវរកឃើញ ប៉ុន្តែក្មេងស្រីទាំងពីរ បានស្លាប់បាត់ជីវិតទៅទៅហើយ និងបានប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1DIDYH0