ក្មេងស្ទាវ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបញ្ជូនទៅតុលាការ និង៨នាក់ទៀតកំពុងរត់ចោលផ្ទះ បន្ទាប់ពីពួកគែព្រួតគ្នាវាយដំយុវជន២នាក់
ខេតបន្ទាយមានជ័យ៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូ៥គ្រឿង មានគ្នា១០នាក់ បានព្រួតគ្នាវាយសង្គ្រប់គូជម្លោះមានគ្នា២នាក់ បណ្តាលរបួសស្រាល ដោយសារកម្លាំងកងរាជអាវុធហត្ថខេត្តចេញមកអន្តរាគមន៍ទាន់ពេល ឃាត់ខ្លួនភាគីបង្កបាន២នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ នេះ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែងថា ក្រោយទទួលពាក្យបណ្តឹងពីគ្រួសាររងគ្រួសាររងគ្រោះ ថាមាន ក្រុមស្ទាវដែលប្រព្រឹត្តអំពើហិង្សាដោយចេតនាត្រូវចាប់ខ្លួនបាន២នាក់១.ឈ្មោះ ធឿង អ៊ិ ភេទប្រុសអាយុ២១ឆ្នាំ ២.ឈ្មោះ ធឿង ហែល ភេទប្រុសអាយុ២២ឆ្នាំ(ត្រូវជាបង ប្រុសនឹងគ្នា) រស់នៅភូមិត្របែក ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះ២នាក់ដែលរងការវាយដំ ទី១.ឈ្មោះ ដាវ ដិប ភេទប្រុស អាយុ២២ឆ្នាំ និងទី២.ឈ្មោះ លន់ តុលា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាលាក្រៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទបានបន្តថា ប្មុនពេលកើតហេតុក្មេងស្ទាវទាំង១០នាក់ ដែលជិះម៉ូតូ៥គ្រឿង ហើយបានជិះម៉ូតូយកជើងទាក់ក្បាលជនរងគ្រោះអោយឈប់ម៉ូតូ ហើយពួកគេធ្វើសកម្មភាពដោយព្រួតគ្នាវាយតប់ទៅលើជនរងគ្រោះទាំង២នាក់ខណៈជនរងគ្រោះ ជិះម៉ូតូ ១គ្រឿងគ្នា២នាក់ត្រឡប់ពីដើរលេងក្រុងសិរីសោភ័ណ បណ្តាលឲ្យរបួសស្រាលកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ នៅវេលាម៉ោង០៤ល្ងាច នៅចំណុចផ្លូវបំបែកចូលទៅភូមិត្របែកស្ថិត ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុវាយតប់គ្នា កងរាជអាវុធស្រុកបានចុះទៅស្រាវជ្រាវចាប់ខ្លួនបានក្មេងស្ទាវវាយគេនោះចំនួន២នាក់ តែ៨នាក់ផ្សេងទៀត បានរត់គេចខ្លួនដាក់មេផាយចោលផ្ទះរៀងៗខ្លួន តែកម្លាំងសមត្ថកិច្ចកំពុងតែបន្តស្វែងរកចាប់ខ្លួនពួកគេយកមកផ្តន្ទាទោស។ ទោះយ៉ាងណាក្មេងស្ទាវដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះបានកសាងសំណុំរៀងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕ ដោយ យុវតីខេតបន្ទាយមានជ័យ
http://ift.tt/1FBFEBi