Insurance

728x90

ម៉ូតូរ៉ឺម៉ក់កង់៣ បុកសាំឡ របួសធ្ងន់ស្រាល៤នាក់

កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរ៉ឺម៉ក់កង់បី និងសាំឡ បានបណ្តាលឲ្យ រង របួសធ្ងន់ស្រាល ចំនួន៤នាក់ កាលពីវេលាម៉ោង ៦ព្រឹកព្រលឹមថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវលេខ70 ស្ថិតក្នុង ភូមិអង្គរបានទី2 ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។


មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា «គ្រោះថ្នាក់ចរាចរណ៍ នេះបាន កើតឡើង រវាងសាំឡ និងរ៉ឺម៉ក់ម៉ូតូ បើកបរបញ្ជ្រាសទិសគ្នា បណ្តាលឲ្យ រងរបួស ធ្ងន់ចំនួន៣នាក់ និងស្រាលម្នាក់»។ បើតាមមន្រ្តីនគរបាល បានបន្តទៀតថា អ្នកបើក សាំឡ ឈ្មោះ ឡុង ដា ភេទប្រុស អាយុ52ឆ្នាំ នៅភូមិអង្គរបានទី7 រីឯអ្នកបើករ៉ឺម៉ក់ម៉ូតូ ឈ្មោះ ឌួង រដ្ឋា ភេទប្រុស អាយុ30ឆ្នាំ នៅភូមិអង្គរបានទី5 ហើយជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។


ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកកងមាស ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


CH-00454


CH-00457 CH-00456 CH-00455






from Khmernote - The best entertainment website in Cambodia http://ift.tt/1DieKic
ម៉ូតូរ៉ឺម៉ក់កង់៣ បុកសាំឡ របួសធ្ងន់ស្រាល៤នាក់ ម៉ូតូរ៉ឺម៉ក់កង់៣ បុកសាំឡ របួសធ្ងន់ស្រាល៤នាក់ Reviewed by yim PH on 11:13 AM Rating: 5

Entertainment

ads
Powered by Blogger.