Insurance

728x90

វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់ៗ

ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិដែលគេអាចប្រើប្រាស់បានច្រើនប្រភេទ ដូចជាប្រើជាឱសថ ជាភេសជ្ជៈ បង្អែម និងជាអាហារផងដែរ។ ចំពោះការប្រើប្រាស់ជាភេសជ្ជៈ គេអាចយកប្រទាលកន្ទុយក្រពើទៅធ្វើ ទឹកភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសារ ចំពោះ វិធីសាស្រ្ត នៃការធ្វើមានបង្ហាញជូនដូចខាងក្រោមនេះ ៖


១. គ្រឿងផ្សំ

• សាច់ប្រទាលកន្ទុយក្រពើ ចិតជាចំណិតដុំកន្លះចានសំឡ

• ទឹក៤ លីត្រ, ស្លឹកតយ ៣ ទៅ ៤សន្លឹក

• អំបិលបន្តិចបន្តូច

• ស្ករសរ ចាប់ពី ២ ខាំ ទៅ ៥ខាំ តាមការចូលចិត្ត ផ្អែម ឫល្មម ។


២. វិធីធ្វើ

• លាងប្រទាលកន្ទុយក្រពើ ទាំងសំបក ឲ្យស្អាត

• ចិតសំបកចេញឲ្យស្អាត ទុកមួយឡែក

• លាងសាច់ប្រទាលកន្ទុយក្រពើឲ្យអស់រំអិល

• ចិតជាដុំតូចៗប៉ុនចង្កឹះ

• ដាំទឹកដោយដាក់ស្លឹកតយចូល រហូតដល់ទឹកពុះ ស្រង់ស្លឹកតយចេញ ដាក់ស្ករ អំបិល ភ្លក្សមើលល្មមចូលចិត្ត គឺអាចយកសាច់ប្រទាល កន្ទុយក្រពើចាក់ចូលទុកដល់ពុះ បិទភ្លើង គ្របទុកមួយសន្ទុះកុំកូរ ១៥ ឫ ២០ នាទីក្រោយមក សឹមបើកគំរបឡើង នោះយើងនឹងទទួលបាន ទឹកភេសជ្ជៈប្រទាលកន្ទុយក្រពើដែលមានរស់ជាតិ និងក្លិនប្រហើរគួរឲ្យចង់ទទួលទានជាមិនខាន ។


ប្រភព៖ ហ្វេសប៊ុក


Screen Shot 2015-04-08 at 11.01.51 AM


11150761_808184875903738_4139533085414648474_n11103000_808185239237035_5783483989841507743_n 11110589_808185499237009_7706909111394695060_n






from Khmernote - The best entertainment website in Cambodia http://ift.tt/1CvPQqe
វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់ៗ វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់ៗ Reviewed by yim PH on 11:13 AM Rating: 5

Entertainment

ads
Powered by Blogger.