Insurance

728x90

ក្រុម​អាវុធហត្ថ​លើ​ផ្ទៃ​ដឹកនាំ​ដោយ លោក ស្វាយ សុ​វណ្ណា ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា ដេញ​បាញ់​ឡាន​ដឹកឈើ​២-៣​ដុំ យ៉ាង​សាហាវ ដោយសារតែ​ភ្លេច​​ចូល​បង់លុយ​ដូច​សព្វមួយដង​

​ខេត្តមណ្ឌលគិរី​៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ បំរើការ​នៅ​តំបន់​អភិរក្ស​ជីវៈចម្រុះ WCS រង់​ការចោទប្រកាន់ថា បាន​បាញ់ប្រហារ​ទៅលើ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ជាច្រើន​គ្រាប់ កាល​យប់​ពី​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០១៥ ត្រង់ចំណុច អង់​តែង ទឹក​ខួប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៦ ក្នុងស្រុក​កែវ​សីមា​។ ហើយ​ករណីនេះ​ត្រូវបាន​លោក ស្វាយ សុ​វណ្ណា ប្រធាន​ក្រុម​ក្ដាប់​រួម​ប្រចាំ​ស្នាក់​ការអភិរក្ស មានប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ការចេញផ្សាយ​របស់ Fresh News ចំពោះ​ករណី​ផ្ទុះអាវុធ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

លោក​បាន​បន្តថា ឈ្មួញ​ឈើ​មិនមែន​ដឹកឈើ​២​ដុំ​ដូចដែល​សារព័ត៌មាន​មួយចំនួន​ក្នុងស្រុក​ចុះផ្សាយ​នោះទេ នៅលើ​រថយន្ត មាន​កំណាត់ឈើ​៥​ដុំ​ធំៗ​ស្មើនឹង​០.៦​ម៉ែត្រគូប​។ នៅពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ ត្រូវបាន​ក្រុម​ឈ្មួញ​និង​គ្នីគ្នា នាំគ្នា​បើករថយន្ត​ដេញ​បុក និង​កៀរ​រថយន្ត​សមត្ថកិច្ច ព្រមទាំង​បាញ់​មកលើ​សមត្ថកិច្ច​មួយគ្រា​ប់​ទៀតផង​។ ហើយ​លោក​បញ្ជាក់ថា ក្រុម​ឈ្មួញ មិនមែន​រក​ដូរ​បាយ​ទេ គឺ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ទៀតផង ។​

បើតាម​ការដកស្រង់​សម្ដី​អ្នកបើករថយន្ត​ដឹកឈើ ដែលមាន​ឈ្មោះ រ៉េត បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ ខ្លួន​ដឹកឈើ​បន្តិចបន្តួច​គ្រាន់​ដូរ​បាយ ហើយ​ធ្លាប់​បង់លុយ​ឲ្យ លោក ស្វាយ សុ​វណ្ណា រាល់ដង ទើបតែ​ថ្ងៃនេះ ភ្លេច​បង់​ទើប​មានការ​បាញ​ប្រហារ​លើ​ឡាន​របស់គាត់ ហើយ​ថែមទាំង​ចោទថា ខ្លួន​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៅវិញ​។​

​ដោយឡែក លោក មាគ វុ​ឌ្ឃី ប្រធាន​គំរោង គ្រប់​គ្រង់​ព្រៃ​ការពារ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា មណ្ឌលគិរី ក្រចេះ អោយដឹង​ដែរ​ថា ពិតជា​មានការ​ផ្ទុះអាវុធ​នៅពេល​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ពិតមែន ហើយ​មន្ត្រី​ជំនាញ​របស់លោក ចាប់បាន​រថយន្ត​កា​ម៉ា​រី​ហើម​១​គ្រឿង មាន​ដឹកឈើ​ចំនួន​៥​ដុំ ស្មើនឹង​0.៦​ម៉ែត្រគូប ហើយ​មុននឹង​ឈានដល់​ការផ្ទុះអាវុធ គឺ​ដោយសារ​ឈ្មួញ ព្យាយាម​បើករថយន្ត​កៀរ រថយន្ត​របស់​មន្ត្រី​អា​វុ​អ​ហត្ថ​ដែល​បម្រើ​នៅទីនេះ​ទំលាក់​ជ្រោះ​ទើប​សមត្ថកិច្ច​បង្ខំចិត្ត ប្រើ​សិទ្ធ​ការពារ​ខ្លួន​តែ​ប៉ុ​ណ្ណុះ ៕ ដោយ ឦសាន​២ ​

KA-22-04-2015-02 KA-22-04-2015-03 KA-22-04-2015-04 KA-22-04-2015-05


http://ift.tt/1Hj3JA4
ក្រុម​អាវុធហត្ថ​លើ​ផ្ទៃ​ដឹកនាំ​ដោយ លោក ស្វាយ សុ​វណ្ណា ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា ដេញ​បាញ់​ឡាន​ដឹកឈើ​២-៣​ដុំ យ៉ាង​សាហាវ ដោយសារតែ​ភ្លេច​​ចូល​បង់លុយ​ដូច​សព្វមួយដង​ ក្រុម​អាវុធហត្ថ​លើ​ផ្ទៃ​ដឹកនាំ​ដោយ លោក ស្វាយ សុ​វណ្ណា ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា ដេញ​បាញ់​ឡាន​ដឹកឈើ​២-៣​ដុំ យ៉ាង​សាហាវ ដោយសារតែ​ភ្លេច​​ចូល​បង់លុយ​ដូច​សព្វមួយដង​ Reviewed by yim PH on 1:21 PM Rating: 5

Entertainment

ads
Powered by Blogger.