កុមារ៉ាម្នាក់លង់ទឹកស្លាប់ក្នុងអាងហែលទឹកកម្សាន្តរបស់សណ្ឋាគារហ្គោលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កុមារ៉ាម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកចំការចេក ក្រោយពីបានលង់ទឹកក្នុងអាងហែលទឹកកម្សាន្តរបស់សណ្ឋាគារហ្គោល ដែលមានទីតាំងស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១៨និង០០។ ឪពុក កុមារ៉ារងគ្រោះលោក ប៉ាង ង៉ែត អាយុ៤០ឆ្នាំ មានទីលំនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានអោយដឹងថា កូនប្រុសរបស់គាត់ដែលបានបាត់បង់ជីវិតនេះមានឈ្មោះប៉ាង ពិភព ភេទ ប្រុសអាយុ៤ ឆ្នាំជាកូនទី២ក្នុងគ្រួសាររបស់។
លោកបន្តថា ក្រុមគ្រួសាររបស់គាត់បាន មក លេងខេត្តព្រះសីហនុរយៈពេល២ថ្ងៃ មកហើយ ៗ នៅថ្ងៃកើតហេតុក្រុមគ្រួសាររបស់គាត់ មានគ្នាប្រមាណ៤នាក់ បានចុះងូតទឹកក្នុងអាង ហែលទឹកក្នុងសណ្ឋាគារ ដោយកូនៗរបស់គាត់ងូតលេងក្នុងអាងដែលមានទឹករាក់ ប៉ុន្តែមិន ដឹងយ៉ាងម៉េច រយៈពេលតែមួយភ្លេតសោះ កូនប្រុសរបស់គាត់បែរជាទៅលង់ទឹក ក្នុងអាងទឹក ជ្រៅទៅវិញ ធ្វើអោយក្រុមគ្រួសាររបស់ គាត់មាន ការតក់ស្លុតយ៉ាងខ្លាំងដឹក យកមកសង្គ្រោះ នៅមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ បានបាត់បង់ជីវិតទៅចោលពួគគាត់ទាំងនៅតូចដូច្នោះ ។
សពកុមាររងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតទាំងយប់នៅខេត្តកំពង់ធំ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ដោយ សមុទ្រខៀវ
http://ift.tt/1QhOIRN