Insurance

728x90

ភ្លៀង​មួយ​មេ​ធំ​ជាមួយ​ខ្យល់ព្យុះ​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៤៩​ខ្នង នៅ​ឃុំ​ទាំងបី តែ​គ្មាន​អ្នករងរបួស​ទេ​

​ខេត្តបន្ទាយមានជ័យ​៖ ក្នុង​ចុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំមមែ​ពស ២៥៥៩ គស​២០១៥ សម្រាប់​ពលរដ្ឋ​ឃុំ​ទឹកជោរ ភ្នំ​លៀប និង​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវ​ខ្យល់ព្យុះ​កន្ត្រាក់​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ កាលពី​ម៉ោង​៤ និង​៤០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៥ ចំ​ពេលដែល​អ្នកស្រុក​នៅ​បន្ត​លេង​កំសាន្ត​យ៉ាង​រីករាយ​បុណ្យ​ផង មាន​ភ្លៀង​មួយ​មេ​ធំ​ហើយ​នាំមក​ជាមួយ​នូវ​ខ្យល់ព្យុះ​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៤៩​ខ្នង​នៅ​ឃុំ​ទាំងបី​។​


លោក​លី សុវណ្ណ​រិ​ទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ​យោងតាម​សេចក្តីរាយការណ៍ របស់​មេភូមិ និង​មេឃុំ ដែល​និយាយថា​គ្រោះ ធម្មជាតិ​នោះ តួលេខ​បឋម​គឺ​បំផ្លាញ​អោយ​ខូចខាត​រលំ ប៉ើង​ដំបូល​ចំនួន​៤៩​ខ្នង​។ ក្នុងនោះ​នៅ​ភូមិ​សំរោង ភូមិ​ស្នាយ​ល្អ ភូមិ​ទឹក ជោរ ភូមិ​តា​សៀវ ភូមិ​កណ្តាល​ក្នុង ឃុំ​ទឹកជោរ​២៧​ខ្នង​,​នៅ​ភូមិ​ទ្រ​យោង ភូមិ​ទ្រ​លោក​ត្បូ​វ ភូមិ​ទ្ត​លោក​ជើង​ក្នង​ឃុំ​ទឹក​ភ្នំ​លៀប​១៧​ខ្នង​,​និង​ភូមិ​ចារ​ក្នុង​ឃុំ​ប្រាសាទ ១​ខ្នង​។​


ដោយឡែក​លោក មាស រិទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ អោយដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា ខ្យល់ព្យុះ​កន្ត្រាក់​នោះបាន​វាយប្រហារ​យ៉ាង​ទាន់ហន់ ដោយ​ពុំ​នឹកស្មាន​ដល់​ព្រោះ​ភ្លៀង កក់ខែ​វា​ចាប់ផ្តើម​ដោយ​ស្លូត​ដែរ​ពីដំបូង តែ​បាន​ប្រែជា​កាច​នៅពេល​បន្ទាប់មក​។ ប៉ុន្តែ​គ្រោះធម្មជាតិ​នោះ​ពុំ​បង្ក​ស្លាប់ ឬ​របួស​មនុស្ស​ណា​ម្នាក់ ទេ​ដោយសា​រពួល​គេ​បានដឹងខ្លួន​ហើយ​ចាក​ចេញពី​លំនៅដ្ឋាន​ភ្លាមៗ​ផងដែរ​។​


មកដល់ពេលនេះ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋា​បាល​ឃុំ និង​នគរបាល​ស្រុក កងកម្លាំង កងរាជអាវុធហត្ថ ស្រុក ខេត្ត បាន​ចុះ​គ្រប់​គោលដៅ​ក្នុងការ​សង្គ្រោះ ជួយប្រមូល​ទ្រព្យសម្បត្តិ និង​ជួយ​ជួសជុលផ្ទះ​ពលរដ្ឋ​ផងដែរ ៕ ដោយ យី​ហាំង​ ​


KA-20-04-2015-15 KA-20-04-2015-14 KA-20-04-2015-13 KA-20-04-2015-12 KA-20-04-2015-16




http://ift.tt/1E06C6p
ភ្លៀង​មួយ​មេ​ធំ​ជាមួយ​ខ្យល់ព្យុះ​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៤៩​ខ្នង នៅ​ឃុំ​ទាំងបី តែ​គ្មាន​អ្នករងរបួស​ទេ​ ភ្លៀង​មួយ​មេ​ធំ​ជាមួយ​ខ្យល់ព្យុះ​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​៤៩​ខ្នង នៅ​ឃុំ​ទាំងបី តែ​គ្មាន​អ្នករងរបួស​ទេ​ Reviewed by yim PH on 1:27 PM Rating: 5

Entertainment

ads
Powered by Blogger.