Insurance

728x90

លោក​ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង ពេល​ឡើងទៅ​ត​ខ្សែ​ម៉ាស៊ីនត្រជាក់

​ ​ខេត្តបន្ទាយមានជ័យ ៖ លោក ឆេង ឈួ​ត ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បាន​មរណភាព ដោយ​ឆក់​ខ្សែភ្លើង ពេល​ឡើងទៅ​ត​ខ្សែ ម៉ាស៊ីនត្រជាក់ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ ហើយ​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ និង​សាច់ញាតិ​ពោរពេញ​ដោយ​ទុក្ខសោក ជាទីបំផុត​។​

លោក​ស្នងការរង ឆេង ឈួ​ត មាន​អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ ក្បែរ​ផ្សារ​មង្គល​បូរី ឃុំ​ឫស្សី​ក្រោក សង្កាត់​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ សាច់ញាតិ​បាន​ឲ្យ​ដឹងថា លោក​ស្នងការរង ឆេង ឈួ​ត បាន​ឡើងទៅ​ត​ខ្សែ ម៉ាស៊ីនត្រជាក់​នៅលើផ្ទះ តាំងពី​ម៉ោង ៣ រសៀល បាត់​ខ្លួន​រហូតដល់​ម៉ោង​៨​យប់ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ ដោយ​មិនឃើញ បាត់​យូរពេក​នាំគ្នា​ដើររក ប្រទះឃើញ​ដេក​ដួល​ស្លាប់​បាត់ទៅហើយ​៕ យីហាំង

KA-20-04-2015-45 KA-20-04-2015-46 ​


http://ift.tt/1JYggXS
លោក​ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង ពេល​ឡើងទៅ​ត​ខ្សែ​ម៉ាស៊ីនត្រជាក់ លោក​ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើង ពេល​ឡើងទៅ​ត​ខ្សែ​ម៉ាស៊ីនត្រជាក់ Reviewed by yim PH on 3:19 PM Rating: 5

Entertainment

ads
Powered by Blogger.