Insurance

728x90

យុវតីម្នាក់ លង់ទឹកស្លាប់ ក្នុងបឹងប្រវត្តិសាស្ត្រ យក្សឡោម ខេត្តរតនគិរី

រតនគិរីៈ ក្រុមគ្រួសារមួយ មានសមាជិក៧នាក់ បាននាំគ្នាពីខេត្តព្រៃវែង មកទេសចរណ៍រមណីយដ្ឋាន និងបឹងប្រវត្តិសាស្ត្រយក្សឡោម ខេត្តរតនគិរី ក្នុងនោះមានយុវតីស្រស់ស្អាតម្នាក់ ចុះហែលទឹកលេងបានលង់ស្លាប់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចផែទី១ ដោយមានការធ្វេសប្រហែស គឺពុំបានពាក់ពោងអាវការពារសុវត្ថិភាព។


បើតាមសាច់ញាតិ គ្រួសារជនរងគ្រោះ ប្រាប់ឲ្យដឹងថា យុវតីនេះមានឈ្មោះ ស្រី ភា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ ក្នុងភូមិព្រៃព្នៅ ខេត្តព្រៃវែង។ ពួកគាត់ប្រាប់បន្តទៀតថា ក្រុមគ្រួសារគាត់បានទៅកម្សាន្ត នៅតំបន់រមណីយដ្ឋានមួយចំនួន ក្នុងខេត្តមណ្ឌលគិរី រួចបានបន្តដំណើរមកកម្សាន្ត នៅខេត្តរតនគិរីទៀត ពោលគឺ រមណីយដ្ឋាន និងបឹងប្រវត្តិសាស្ត្រយក្សឡោម ក៏ជួបឧប្បត្តិហេតុបែបនេះតែម្តង។


បន្ទាប់មកក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបចំគ្រឿងសក្ការៈសែនព្រេន បន់ស៊្រន់ម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីបងប្អូនជនជាតិ ព្រមទាំងបាន ជួលក្រុមមុជទឹកខ្មែរឥស្លាម ចំណាយលុយអស់ ៨០០ដុល្លារ ចុះមុជរាវរករហូតដល់ម៉ោង ប្រមាណជិត៦ល្ងាច សាកសពក្មេងស្រីរងគ្រោះនោះប្រទះឃើញ ហើយស្រង់មកលើគោក រួចសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ហើយបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ដោយក្តីទុក្ខសោកក្រៃលែង។


ប្រភពព័ត៌មានពីបងប្អូនជនជាតិ ដែលរស់នៅតំបន់រមណីយដ្ឋាន និងបឹងប្រវត្តិសាស្ត្រយក្សឡោម ប្រាប់ឲ្យដឹងថា ទីនេះតែងតែមានជើងកប ដោយក្នុងមួយឆ្នាំ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ រងគ្រោះផងដែរ៕


00_ads0619


that-0158 that-0159 that-0160 that-0161 that-0162 that-0163


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1FxACFP
យុវតីម្នាក់ លង់ទឹកស្លាប់ ក្នុងបឹងប្រវត្តិសាស្ត្រ យក្សឡោម ខេត្តរតនគិរី យុវតីម្នាក់ លង់ទឹកស្លាប់ ក្នុងបឹងប្រវត្តិសាស្ត្រ យក្សឡោម ខេត្តរតនគិរី Reviewed by yim PH on 9:18 PM Rating: 5

Entertainment

ads
Powered by Blogger.