Insurance

728x90

បែកធ្លាយរឿងឧកញ៉ា អ៉ឹង ម៉េងជឺ មានទំនាស់ខ្លាំងក្លា និងចេញសែក ស្អុយពីសំណាក់ឧកញ៉ាម្នាក់ មុនអំពើឃាតកម្មបាញ់សម្លាប់រូបលោក

(ភ្នំពេញ)៖ មន្រ្តីតុលាការសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់ ឱ្យដឹងថា លោកស្រី តាំង គីមឆេង ភរិយាលោកឧកញ៉ា អ៉ឹង ម៉េងជឺ បាននិយាយប្រាប់តុលាការថា លោកឧកញ៉ា អ៉ឹង ម៉េងជឺ បានធ្លាប់មានទំនាស់ពាក្យសម្តីយ៉ាងខ្លាំងក្លា ជាមួយនឹងឧកញ៉ាម្នាក់ មុនពេលករណីបាញ់ប្រហារសម្លាប់ប្តីរបស់លោកស្រី (ឧកញ៉ា អ៉ឹង ម៉េងជឺ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។


មន្រ្តីតុលាការរូបនោះបានបន្តបញ្ជាក់ថា ការទម្លាយប្រាប់ពីសំណាក់ ភរិយាលោកឧកញ៉ា អ៉ឹង ម៉េងជឺ នេះបានធ្វើឡើង ខណៈពេល សាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញលោកស្រី តាំង គីមឆេង ភរិយារបស់លោកឧកញ៉ា អ៉ឹង ម៉េងជឺ និងមេធាវី មកសាកសួរព័ត៌មាន ជាថ្មីម្តងទៀត នៅវេលាម៉ោងប្រមាណ ១៤៖០០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ។



ប្រភពពីមន្រ្តីតុលាការដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់តាម ចម្លើយរបស់ លោកស្រី តាំង គឹមឆេងថា ទំនាស់ពាក្យសម្តីនេះ បានធ្វើឡើង ក្រោយពេលដែលឧកញ៉ាម្នាក់នោះ បានចេញសែកស្អុយ ជាបន្តបន្ទាប់ ដែលមានទឹកប្រាក់សរុបរហូតដល់ជិត ៥លានដុល្លារ មកឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា អ៉ឹង ម៉េងជឺ។


សូមជំរាបថា ឧកញ៉ា អ៉ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ និងហាងលក់មាស-ពេជ្រ ហុងកុង ត្រូវបានឃាតកបាញ់សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជិតហាង លក់ផ្លែឈើមួយកន្លែង ក្បែរស្ដាតអូឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕


ប្រភព៖ FRESHNEWS


118







from Khmernote - The best entertainment website in Cambodia http://ift.tt/1DZ7OHq
បែកធ្លាយរឿងឧកញ៉ា អ៉ឹង ម៉េងជឺ មានទំនាស់ខ្លាំងក្លា និងចេញសែក ស្អុយពីសំណាក់ឧកញ៉ាម្នាក់ មុនអំពើឃាតកម្មបាញ់សម្លាប់រូបលោក បែកធ្លាយរឿងឧកញ៉ា អ៉ឹង ម៉េងជឺ មានទំនាស់ខ្លាំងក្លា និងចេញសែក ស្អុយពីសំណាក់ឧកញ៉ាម្នាក់ មុនអំពើឃាតកម្មបាញ់សម្លាប់រូបលោក Reviewed by yim PH on 7:56 PM Rating: 5

Entertainment

ads
Powered by Blogger.