គំរូរថយន្តអគ្គិសនី គ្មានមនុស្ស បើកដ៏ទំនើប ក្នុងពិព័រណ៍រថយន្ត នៅទីក្រុងសៀងហៃ
ចិន៖ ក្រុមហ៊ុនរថយន្ត General Motor (GM) បានបញ្ចេញគំរូរថយន្តអគ្គិសនីគ្មានមនុស្សបើកដ៏ទំនើប ឈ្មោះ Chevrolet-FNR ក្នុងពិព័រណ៍រថយន្តនៅទីក្រុងសៀងហៃ (Shanghai General Motors Gala Night) ក្នុងសប្តាហ៍នេះ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសាររថយន្តនេះមានរាងដ៏ស្រស់ស្អាត ទំនើបរបស់រថយន្តនេះ ។
ចង្កៀងមុខរបស់ របស់រថយន្ត គឺជា ឡាស៊ែរគ្រីស្តាល់ ហើយទ្វារសងខាងរបស់វាអាចបើកឡើងទៅលើយ៉ាងទំនើបអស្ចារ្យ។ ផ្នែកកណ្តាលនៃកង់អគ្គិសនីរបស់រថយន្តនេះក៏មានមេដែក និងប្រព័ន្ធសាកថ្មឥតខ្សែដោយស្វ័យប្រវត្តិ ។ លើសពីនេះទៀត កៅអីពីរខាងមុខអាចបង្វិលបាន ១៨០ដឺក្រេ ពីមុខទៅក្រោយ ដែលអាចឱ្យអ្នកដំណើរទាំងមុខទាំងក្រោយអង្គុយ ទល់មុខគ្នាជជែកគ្នាបាន ។
វាក៏មានប្រព័ន្ធ Sensor និងរ៉ាដា ដែលអាចថតយកបរិស្ថាននៅក្បែរដែលធ្វើអោយយើងមានសុវត្ថិភាពក្នុងការបើកបរ ហើយអ្នកអាចបញ្ជារថយន្តដោយប្រើតែភ្នែករបស់អ្នកផងដែរ។ រថយន្តគ្មានមនុស្សបើក Chevrolet-FNR ដ៏ទំនើបនាពេលអនាគតនេះ គ្រាន់តែជាគំរូនៅឡើយមិនទាន់មានការបរិច្ឆេទផលិតដាក់លក់លើទីផ្សារនោះទេ។
ក្រុមហ៊ុន GM បានឱ្យដឹងផងដែរថា “គោលបំណងរបស់គេ គឺចង់ផលិតរថយន្តទំនើប តែមួយគត់ សម្រាប់អតិថិជនសម័យក្រោយ ដោយប្រើប្រាស់បណ្តាញបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត” ៕
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1OIMPtH