ប៉ូលិស និងទាហានប៉ះគ្នា ដកកាំភ្លើងបាញ់ ៣គ្រាប់គំរាម ទាំងកណ្តាលរាត្រី ព្រោះតែ រឿងជិះម៉ូតូ ប្រជែងឌឺដងដាក់គ្នា
(ភ្នំពេញ)៖ មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា នៅម៉ោងប្រមាណ ២៣៖៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ មានករណីផ្ទុះអាវុធទាំងកណ្តាលរាត្រី ចំនួន៣គ្រាប់ បាញ់ឡើងលើ និងវាយតប់គ្នា ដោយកើតឡើងរវាងភាគីម្ខាងជាទាហាន និងម្ខាងទៀតជានគរបាលព្រហ្មទណ្ឌក្រុងភ្នំពេញ នៅចំណុចតាមផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រោះតែរឿងជិះម៉ូតូប្រជែងគ្នា ហើយឌឺដងដាក់គ្នា ។
មន្រ្តីនគរបាលបញ្ជាក់ថា អ្នកបាញ់ប្រហារឡើងលើចំនួន៣គ្រាប់នោះ គឺជាភាគីខាងនគរបាលព្រហ្មទណ្ឌក្រុងភ្នំពេញ ឈ្មោះ ឡុត លីដែត អាយុ៣៥ឆ្នាំ ប្រើប្រាស់កាំភ្លើងរ៉ូឡូ ចំណែកភាគីខាងទាហាន នៅអង្គភាពរថក្រោះ ឈ្មោះ ឡុង វិចិត្រ អាយុ៣០ឆ្នាំ រងរបួសធ្ងន់ដួលបោកក្បាលនៅលើថ្នល់ ដោយសារភាគីខាងនគរបាលព្រហ្មទណ្ឌបាញ់គំរាមបណ្តាលឲ្យដួល។
ជនរងគ្រោះជាភាគីទាហានរថក្រោះ ជិះម៉ូតូប្រភេទធុនធំ ពាក់ស្លាកលេខ បាត់ដំបង៖ 1B-6828 ចំណែកភាគីប៉ូលិស ដែលជាអ្នកបាញ់គំរាម ជិះម៉ូតូម៉ាកស៊ីរ៉ុស ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1.6291។ ភាគីខាងទាហានដែលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីជួយសង្គ្រោះ៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1J2EtMp