Insurance

728x90

បុរសម្នាក់សុខចិត្តចិញ្ចឹម មិត្តស្រីឲ្យមានរាងធាត់ កុំឲ្យនាងមាន សម្រស់ស្អាត ទាក់ភ្នែកប្រុសផ្សេង

ចិន : បុរសជនជាតិចិនម្នាក់ គឺលោក You Pan អាយុ២៥ឆ្នាំបានធ្វើឲ្យមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល ជាខ្លាំងនៅពេលដែលគេមាន មិត្តស្រីដ៏ស្រស់ស្អាតម្នាក់ ទៅហើយបែរជាសុខចិត្ត ចំណាយពេលវេលា និងប្រាក់កាសជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យនាងបរិភោគអាហារ ឲ្យបានច្រើននិងក្លាយជា នារីដ៏ធាត់ម្នាក់ចៀសវាង ប្រុសផ្សេងចាប់អារម្មណ៍មកលើមិត្តស្រី ។


Yan Tai អាយុ២០ឆ្នាំគឺជាមិត្តស្រីរបស់ You Pan កាលពី២ឆ្នាំមុននាងមានទំងន់ ១០០ផោនប៉ុណ្ណោះប៉ុន្តែពេលនេះ Yan Tai ប្រែជានារីដ៏ធាត់ដែលទម្ងន់នាងឡើងដល់ ១៩៦ផោនបន្ទាប់ពីបុរសជាសង្សារខិតខំបំប៉នអាហារគ្រប់បែបយ៉ា ងតាំងពីអាហារព្រឹក ថ្ងៃត្រង់ និងអាហារពេលល្ងាចរហូតដល់ពាក់កណ្តាលអាធ្រាត្រទៅហើយក៏លោក You Pan នៅតែ ឲ្យមិត្តស្រីបរិភោគអាហារលេងដែរ។


You Pan និយាយថា គាត់ចង់ឲ្យមិត្តស្រីមានរាងធាត់ ដើម្បីកុំឲ្យមានរូបសម្រស់ស្អាត ទាក់ទាញភ្នែកបុរសផ្សេង បានហើយពេលនេះគាត់ក៏បាន សុំនាងរៀបការនៅចំពោះមុខ មិត្តភក្តិឯទៀតផងដែរ ដោយ Pan អះអាងថា គាត់នៅតែបន្តចិញ្ចឹមអនាគត ប្រពន្ធរហូតបើទោះជាគាត់ និងនាងរៀបការជាមួយគ្នាហើយក្តី។


chetha-99


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1OVZjjO
បុរសម្នាក់សុខចិត្តចិញ្ចឹម មិត្តស្រីឲ្យមានរាងធាត់ កុំឲ្យនាងមាន សម្រស់ស្អាត ទាក់ភ្នែកប្រុសផ្សេង បុរសម្នាក់សុខចិត្តចិញ្ចឹម មិត្តស្រីឲ្យមានរាងធាត់ កុំឲ្យនាងមាន សម្រស់ស្អាត ទាក់ភ្នែកប្រុសផ្សេង Reviewed by yim PH on 9:30 AM Rating: 5

Entertainment

ads
Powered by Blogger.