Insurance

728x90

«អ្វីដែលសប្បាយគឺនៅទីនេះ» ជាអ្វី?

ក្រុមហ៊ុនស្រាបៀរអង្គរ បានធ្វើឲ្យភ្ញាក់ផ្អើលម្តងរួចទៅហើយនៅលើបណ្តាញសង្គមហ្វេកប៊ុក ជុំវិញព័ត៌មាននៃការផ្តល់ជូននូវភាពសប្បាយរីករាយពិតៗ ដែលជាកម្មវិធីមួយមានមានឈ្មោះថា « My Generation » រៀប​ចំ​នៅ ភោជនីដ្ឋាន​ Blue Monkey កាលពីថ្ងៃទី ២៨ មីនា ដោយមានការចូលរួមពីស្រទាប់យុវវ័យយ៉ាងច្រើនកុះករស្លៀកសម្លៀកបំពាក់សុទ្ធតែខោវប៊ូយ ហើយយើងក៏ឃើញមានការចែករង្វាន់ដល់អ្នកចូលរួមលេងហ្គេមកំសាន្តនារាត្រីនោះផងដែរ។


IMG_0284 (NXPowerLite Copy)


កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏បានបន្តការផ្តល់ជូននូវកម្មវិធីប្លែកៗជាបន្តទៀត នៅថ្ងៃទី ៣ មេសា នៅ ភោជនីដ្ឋាន B&P ដែលមានទីតាំងទល់មុខស្ថានទូត អូស្រ្តាលី មានឈ្មោះថា « The T-shirt Night » ឫក៏ «រាត្រីអាវយឺត» ដែលអ្នកចូលរួមទាំងអស់តម្រូវឲ្យពាក់អាវយឺត និង ថ្ងៃទី ៤មេសា នៅ ភោជនីដ្ឋាន រហាត់លាភ ដែល​មានទីតាំងនៅម្តុំអតីតរោងភាពយន្តគីរីរម្យ ហើយកម្មវិធីនោះគេដាក់ឈ្មោះ​​​ថា «រាត្រីក្រហម» ឫ «The Red Night» ។


IMG_0388 (NXPowerLite Copy)


លោកស្រី ប៊ួយ ចាន់សុធា​ ​ប្រធានអភិវឌ្ឍផ្នែកទីផ្សារ ក្រុមហ៊ុន ស្រាបៀអង្គរ បានឲ្យដឹងថា “អ្វីដែលសប្បាយគឺនៅទីនេះ គឺជាកម្មវិធីមួយរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀអង្គរដែល ផ្តល់ជូននូវកម្មវិធីប្លែកៗដល់អតិថិជនដែលគាំទ្រស្រាបៀអង្គរទាំងអស់ ហើយនរណាៗក៏អាចចូលរួមបានដែរ ។ ដោយសារតែមានការគាំទ្រពីអ្នកចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី My Generation កាលពីនៅ ភោជនីដ្ឋាន​ Blue Monkey ទោះ​បីជាមានភ្លៀងក៏ដោយនោះ ​​ទើបក្រុមហ៊ុនបានសម្រេចរៀបចំកម្មវីធីនេះបន្តទៀត​ ដើម្បី​ឲ្យកម្មវិធីកាន់តែសប្បាយ​ ហើយអ្នកចូលរួមទាំងអស់ក៏អាចទទួលបានរង្វាន់អនុស្សាវរីយ៍​ពីកម្មវិធីផងដែរ។”


IMG_0333 (NXPowerLite Copy)


តារាចម្រៀងល្បី Nikki Nikki និង Jimmy Kiss ដែលកំពុងមានប្រជាប្រិយទាំងនៅក្នុងបណ្តាញ​ Facebook និងនៅក្រៅប្រទេស បានចូលរួមបង្ករភាពសប្បាយរីករាយ តាំងពីក្បាលព្រលប់ ដល់ពាក់កណ្តាលរាត្រី។ លោក Jimmy Kiss បាននិយាយថា៖ «នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនរៀបចំកម្មវិធី សប្បាយៗបែបនេះ ហើយខ្ញុំក៏មិនធ្លាប់ឃើញក្រុមហ៊ុនណារៀបចំកម្មវិធីបែបនេះដែរពីមុនមក។ ខ្ញុំសូមសំណូម​ពរដល់ក្រុមហ៊ុន ឲ្យបន្តផ្តល់ភាពសប្បាយរីករាយបែបនេះបន្តទៀត ក៏ដូចជាឲ្យយុវវ័យទាំងអស់មានឱកាសជួបជុំគ្នា ស្គាល់គ្នា ក៏ដូចជារីករាយជាមួយគ្នា»។


IMG_0295 (NXPowerLite Copy)


តាមប្រភពព័ត៌មានដដែរ បានឲ្យដឹងថា ក្រុមហ៊ុន ស្រាបៀរ អង្គរ​​ នឹងរៀបចំកម្មវិធីប្លែកៗបែបនេះបន្តទៀត មានឈ្មោះថា «រាត្រីរូបសាក់» ឫ «The Tattoo Night » នៅសប្តាហ៍ក្រោយនេះ មុនថ្ងៃចូលឆ្នាំខ្មែរ គឺថ្ងៃសុក្រ ទី១០ មេសា នៅ ក្លឹបកំសាន្ត Cool Club ដែលមានទីតាំងនៅម្តុំផ្លូវប្រសព្វច្រមុះជ្រូកក្បាលថ្នល់។


ដើម្បីទទួលបាននូវភាពសប្បាយរីករាយពិតៗ កុំភ្លេចគូររូប ឫបិតរូបសាក់ លើដៃ ជើង ឫត្រង់ណាមួយក៏បាន ហើយចូលរួមសប្បាយទាំងអស់គ្នា។


អំពី ស្រាបៀរអង្គរ


រោងចក្រផលិតស្រាបៀរអង្គរត្រូវបានស្ថាបនាឡើងតាំងពីឆ្នាំ១៩៦៥មកម្ល៉េះ។ រោងចក្រនេះត្រូវបានដាក់សម្ពោធឲ្យដំណើរការក្រោមព្រះ រាជអធិបតីភាព ព្រះបរមរតនកោត កាលទ្រង់គង់ជាព្រះប្រមុខរដ្ឋ។ នៅឆ្នាំ ១៩៩២ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានមកវិនិយោគ បន្ត។ ក្រោយមកក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវក៏បានចាប់ដៃគូ ជាមួយក្រុមហ៊ុនភេសជ្ជៈ Pepsi Co., និង Carlsberg ដែលសុទ្ធតែជា ក្រុមហ៊ុនធំ កំរិតពិភពលោក។ គិតមកដល់ ឆ្នាំ ២០១៥ នេះ រោងចក្រផលិតស្រាបៀរអង្គរមានអាយុ ៥០ឆ្នាំ​ត្រឹម តែម្តង។ នៅដំណាច់ឆ្នាំនេះ រោងចក្រផលិតស្រាបៀរអង្គរ នឹងបញ្ចប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយរោងចក្រនេះ នឹងក្លាយជារោងចក្រផលិតស្រាបៀរធំជាងគេនៅអាស៊ី និងទំនើប បំផុតនៅក្នុងតំបន់។ អបអរសាទរខួប ៥០ឆ្នាំ រោងចក្រស្រាបៀរអង្គរ!!!






from Khmernote - The best entertainment website in Cambodia http://ift.tt/1c0uBrF
«អ្វីដែលសប្បាយគឺនៅទីនេះ» ជាអ្វី? «អ្វីដែលសប្បាយគឺនៅទីនេះ» ជាអ្វី? Reviewed by yim PH on 2:46 PM Rating: 5

Entertainment

ads
Powered by Blogger.