Insurance

728x90

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១​នៅ​ខេត្ត​កំពង់ចាម

ដោយ​ សូត សុខប្រាថ្នា 2015-04-14 RFA សកម្មភាព​ដែល​ពលរដ្ឋ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​នៅ​បរិវេណ​វត្ត​នគរបាជ័យ ខេត្ត​កំពង់ចាម ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ទី​១ ថ្ងៃ​១៤ មេសា ឆ្នាំ​២០១៥។ RFA/Saut Sokprathna ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ថ្ងៃ​ទី​មួយ​បាន​ចូល​មក​ដល់ ដោយ​ពលរដ្ឋ​តាម​ផ្ទះ​នាំ​គ្នា​រៀបចំ​គ្រឿង​រណ្ដាប់​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ សកម្មភាព​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម តាម​វត្ត​អារាម និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​មួយ គឺ​មាន​ភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។ ពលរដ្ឋ​តំបន់​ខ្លះ​ថា ដោយសារ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​រកស៊ី​តំបន់​ឆ្ងាយៗ មិន​បាន​ត្រឡប់​មក​ចូល​រួម​ពិធី​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត និង​ខ្លះ​ថា ខ្លាច​មាន​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាដើម។ ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ខេត្ត​កំពង់ចាម ​នៅ​តាម​វត្ត​ខ្លះ និង​តាម​កន្លែង​កម្សាន្ត​ខ្លះ​ឃើញ​ដាក់​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា និង​ទង់​ចម្រុះ​ពណ៌​ផ្សេង​ទៀត ប៉ុន្តែ​បែរ​ជា​មាន​លក្ខណៈ​ស្ងប់ស្ងាត់​មិន​សូវ​មាន​មនុស្ស​ដើរ​លេង​ច្រើន​ដូច​រាល់​ឆ្នាំ។ ពលរដ្ឋ​​ខ្លះ​ហាក់​មិន​ចង់​ដើរ​ទៅ​លេង​ទី​ណា​ទេ ដោយ​ពួកគេ​ចង់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ផ្ទះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង។ ចំណែក​ពលរដ្ឋ​តំបន់​ខ្លះ​ថា ដោយសារ​ឆ្នាំ​នេះ គេ​បង្កបង្កើនផល​មិន​បាន​លទ្ធផល​ល្អ​ទើប​ធ្វើ​ឱ្យ​ពួកគេ​ខកខាន​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ឲ្យ​បាន​អធិកអធម។ ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ លោក ហ៊ុន ហាង មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ ពលរដ្ឋ​នៅ​ក្នុង​ភូមិ​តែង​នាំ​គ្នា​មក​ធ្វើ​បុណ្យ ដោយ​យក​ចង្ហាន់​មក​វត្ត ឬ​មក​លេងកម្សាន្ត​ច្រើន​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ដំបូង។ ក៏ប៉ុន្តែ​លោក​ថា ឆ្នាំ​នេះ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ភាគ​ច្រើន​ជួប​គ្រោះ​រាំង​ស្ងួត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្រូវ​របស់​ពួកគាត់​ខ្លះ​ខូចខាត​ទាំង​ស្រុង។ ស្រប​ពេល​ស្រូវ​ក៏​ខូច បំណុលគេ​ក៏​ជំពាក់ ពលរដ្ឋ​ខ្លះ ពិសេស​យុវជន​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ឆ្ងាយៗ ខ្លះ​រហូត​ប្រទេស​ថៃ ក៏​មាន […] http://ift.tt/eA8V8J
ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១​នៅ​ខេត្ត​កំពង់ចាម ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១​នៅ​ខេត្ត​កំពង់ចាម Reviewed by yim PH on 10:58 PM Rating: 5

Entertainment

ads
Powered by Blogger.