យុវជនម្នាក់ខឹង ម្តាយស្រឡាញ់ កូនមិនស្មើគ្នា អន់ចិត្តផឹក ទឹកអាស៊ីត សម្លាប់ខ្លួន
(កំពង់ចាម)៖ សមត្ថកិច្ចបាននិយាយថា យុវជនម្នាក់បានយក ទឹកអាស៊ីតមួយដប មកផឹកសម្លាប់ខ្លួន នៅវេលាម៉ោងប្រមាណ ៣៖០០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ ដោយសារតែខឹងនឹងម្តាយ របស់ខ្លួន ដែលស្រឡាញ់កូនមិនស្មើគ្នា។ ករណីនេះបានកើតឡើងនៅភូមិប្រសំ ឃុំរអាំង ស្រុកកំពង់សៀម នៅខេត្តកំពង់ចាម។ សមត្ថកិច្ចនិយាយថា បន្ទាប់ពីផឹកទឹក អាស៊ីតភ្លាមៗ ក្រុមគ្រួសារបានព្យាយាមបញ្ជូនរូបគេ ទៅកាន់មន្ទីរពេទ្យដែរ ក៏ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅពាក់កណ្តាលផ្លូវបាត់ទៅហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1D63rGo
យុវជនម្នាក់ខឹង ម្តាយស្រឡាញ់ កូនមិនស្មើគ្នា អន់ចិត្តផឹក ទឹកអាស៊ីត សម្លាប់ខ្លួន
Reviewed by yim PH
on
6:46 PM
Rating: