Insurance

728x90

ចាប់​ជនសង្ស័យ​ម្នាក់ ត្រូវ​តាម​ចាប់ខ្លួន​ដីការ​បង្គាប់ របស់​តុលាការ​ពីបទ​រក្សាទុក​សារធាតុ​ញៀន​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ចាប់ខ្លួន នៅវេលា​ម៉ោង ១០ និង​៣០​នាទី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង តាម​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត ពីបទ​រក្សាទុក​សារធាតុ​ញៀន​។​

​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ​ចែកចាយ ថ្នាំញៀន​រូបនោះ​មានឈ្មោះ ហ៊​ន សុធា ហៅ​ជា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ ​ផ្សា​ឆ្នាំង ក្រុង​កំពង​ឆ្នាំង ។ ការចាប់ខ្លួន​នេះ​គឺធ្វើឡើង​តាម​ដិ​ការ​របស់​តុលាការ ដែល​បង្គាប់​អោយ​ចាប់ខ្លួន ចេញ​ដោយ​លោក តេង រតនា ចៅក្រម​ស៊ើបសួរ លេខ ៨៨ ចុះ​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៤ ដោយបាន​ចោទប្រកាន់​ពីបទ « រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​» ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ខែ កក្កដា ឆ្នាំ​២០១៤ នៅក្នុង ភូមិ​ត្រពាំង ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ។​

​លោក​បាន​បន្តថា​៖ កាល​ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៤ ជនសង្ស័យ​ខាង​បានធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន នៅក្នុង​ភូមិ​ត្រពាំង​ចឹ​ក្សា ពេលនោះ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ព័ទ្ធ​ចាប់បាន​ម្នាក់​ក្នុងចំណោម​ ​បក្សពួក​២​នាក់ ក្នុងនោះ​ជនសង្ស័យ​ខាងលើ​បាន​ហក់​ទឹកទន្លេ​គេចខ្លួនបាត់ និង​គេចខ្លួន​រហូត ទើបតែ​ការ​ ​ថ្មីៗ​នេះ​សមត្ថកិច្ច​បានដឹងថា​៖ ជនសង្ស័យ​រូប​នោះមក​ពួន​សម្ងំ​ជួល​ផ្ទះ​ខាងលើនេះ​ស្នាក់នៅ​ទើប សមត្ថ កិច្ច ឈានដល់​ការចាប់ខ្លួន​ប្រគល់អោយ​តុលាការ​តែម្តង ៕ ដោយ រិ​ទ្ធិ ជ័យ

KA-20-04-2015-28 KA-20-04-2015-39 KA-20-04-2015-29 ​ ​ ​


http://ift.tt/1bdmpn5
ចាប់​ជនសង្ស័យ​ម្នាក់ ត្រូវ​តាម​ចាប់ខ្លួន​ដីការ​បង្គាប់ របស់​តុលាការ​ពីបទ​រក្សាទុក​សារធាតុ​ញៀន​ ចាប់​ជនសង្ស័យ​ម្នាក់ ត្រូវ​តាម​ចាប់ខ្លួន​ដីការ​បង្គាប់ របស់​តុលាការ​ពីបទ​រក្សាទុក​សារធាតុ​ញៀន​ Reviewed by yim PH on 7:52 PM Rating: 5

Entertainment

ads
Powered by Blogger.