ដន្លងប្រុសថយរថយន្តខ្វះការប្រុងប្រយ័ត្ន បានបុកចំដន្លងស្រីដេកក្នុងអង្រឹងប៉ើងតាមគូទឡានជាង៥ម៉ែត្រ
ខេត្ដរតនគីរី ៖ ស្ដ្រីចំណាស់ឈ្មោះ សុខ សាលី អាយុ៧៣ ឆ្នាំម្នាក់បានស្លាប់ក្នុងឧប្បត្តិហេតុធ្វេសប្រហែសមួយ ដោយសារតែ ដន្លងរបស់គាត់ថយរថយន្ដរកកន្លែងរកកន្លែងចត បានជ្រុលបុកគាត់កំពុងដេកក្នុងអង្រឹងពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗកាលវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នៅភូមិថារ៉ងស្វាយ ឃុំ-ស្រុក អូរជុំ ខេត្ដរតនគីរី ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ សុខ សាលី អាយុ៧៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាង លើជាឈ្មួញប្រមួលទិញគ្រាប់ស្វាយចន្ទី ។ ចំណែកអ្នកបើករថយន្ដបង្កបង្កឲ្យស្ដ្រីចំណាស់ស្លាប់នោះមានឈ្មោះ ម៉េង ឈួន អាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាប៉ាវ ឃុំពូប្រាំ ស្រុកសួង ខេត្ដត្បួងឃ្មុំ អ្នកទាំងពីរជាដន្លងនឹងគ្នា ។ នៅមុនពេលកើតហេតុបុរសចំណាស់អ្នកបើកបរខាង លើនេះបានមកលេងជនរងគ្រោះជាដន្លង និងកូននៅក្នុងខេត្ដរតនគីរី ។ បន្ទាប់មកក៏បានដេកស្នាក់ នៅនឹងផ្ទះដន្លងនៃស្ដ្រីនេះ ហើយគ្រោងទៅផ្ទះនៅឯខេត្ដត្បូងឃ្មុំល្ងាចថ្ងៃកើតហេតុនេះ តែចៃដន្យក៏កើតគ្រោះថ្នាក់បែបនេះទៅ ។
ប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុស្ដ្រីរង គ្រោះកំពុងដេកក្នុងអង្រឹងចងលើតូបមួយនៅមុខផ្ទះ រង់ចាំទិញគ្រាប់ស្វាយចន្ទី ។ ពេលនោះ ពេលនោះដន្លងប្រុសបានបញ្ឆេះ រថយន្ដថយរកកន្លែងជ្រកម្លប់ តែពេលបញ្ចូលលេខថយរថយន្ត ស្រាប់តែ ថយជ្រុលស្ទុះយ៉ាងលឿនទៅបុកតូប នឹងស្ដ្រីរងគ្រោះ ពេញទំហឹង ដោយបុកអូសទាំងតូបទាំងមនុស្សចម្ងាយជាង៥ម៉ែត្រ។ រថយន្ដបង្កហេតុនោះម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 2A-1257 បានខូចខាតផ្នែកខាងក្រោយមួយចំណែកធំ ។ បន្ទាប់ពីកើតហេតុអ្នកបើករថយន្តឈ្មោះ ម៉េង ឈួន អាយុ៥៤ឆ្នាំ ត្រូវនគរបាលល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដរតនគីរី ឃាត់ខ្លួនសាកសួរកសាងសំណុំរឿង ចាត់ការតាមច្បាប់៕ ដោយ លីវណ្ណៈ
http://ift.tt/1O2yDxm