Insurance

728x90

បែកធ្លាយ នាយក្រាន់ លួចស្រលាញ់ នីឡា កូនតា វិចទ័រ (មានវិដអូ)

នាយក្រាន់ តារា កំប្លែង ដែលត្រូវជា ប្អូនប្រុសបង្កើត របស់នាយ ពាក់ មី ពេលនេះ បែកធ្លាយ ដំណឹង លួចស្រលាញ់ នីឡា ដែលជាកូន របស់ លោកតា វិច ទ័រ ត្រូវជា មេ របស់ខ្លួន ផ្អើល អស់គេឯង។ ក្នុងនាម ជាតារា កំប្លែង រះថ្មី មួយដួង ឈានជើង ចូលសិល្បៈ តាមរយៈបងប្រុស នាយ ក្រាន់ ធ្លាប់បាន ធ្វើអោយ បងប្អូន ទស្សនិកជន សើចស្ទើរ ហូរទឹកភ្នែក ជាមួយកាយវិការ ប៉ិនប្រសប់ មិនចាញ់បងៗឡើយ។ ដំណឹងស្នេហ៍ របស់នាយ ក្រាន់ មានចំពោះ នីឡា នេះ គឺស្ថិត នៅក្នុង បទចំរៀងថ្មី របស់ខ្លួន ដែលមាន ចំណងជើងថា “ស្រលាញ់កូនមេ” ដែលក្នុងនោះ មានការ ចូលរួមសំដែង ពីសំណាក់ តារា កំប្លែង ប្រចាំ ស្ថានីយ ទូរទស្សន៍ CTN ព្រមជាមួយ អ្នកដឹកនាំ ក្រុមកំប្លែង លោក សុវណ្ណរិទ្ធី ហៅលោកតា វិច ទ័រ ផងដែរ។ បទចំរៀង មួយបទនេះ ធ្វើអោយ ប្រិយមិត្ត មួយចំនួន មានការ ភ្ញាក់ផ្អើល ថាជារឿង ពិត របស់នាយ តែទោះជាយ៉ាងណា វាគ្រាន់តែ ជាអត្ថន័យ ក្នុងចំរៀង មួយបទតែប៉ុននោះ។ បើចង់ជ្រាបច្បាស់ ពីអត្ថន័យ ចំរៀង មួយបទនេះ សូមទស្សនា វិដេអូខាងក្រោម៕


ដោយ៖ ខ្មែរណូត










from Khmernote - The best entertainment website in Cambodia http://ift.tt/1DZDxYQ
បែកធ្លាយ នាយក្រាន់ លួចស្រលាញ់ នីឡា កូនតា វិចទ័រ (មានវិដអូ) បែកធ្លាយ នាយក្រាន់ លួចស្រលាញ់ នីឡា កូនតា វិចទ័រ (មានវិដអូ) Reviewed by yim PH on 9:31 AM Rating: 5

Entertainment

ads
Powered by Blogger.