Facebook៖ «ខ្ញុំជាមនុស្ស តែម្នាក់គត់ ដែលនៅ កន្លែងកើតហេតុ ពិតជាមាន វប្បដិសារីណាស់ ដែលបណ្តល ឲ្យក្មេងប្រុសស្រី លង់ទឹកស្លាប់២នាក់បងប្អូន»
(កម្ពុជា)៖ យោងតាម Account Facebook មួយដែលបានបង្ហោះ កាលពីម្សិលមិញបង្ហាញពីការមាន វប្បដិសារីណាស់ ដែលបណ្តលឲ្យក្មេងប្រុសស្រីលង់ទឹកស្លាប់២នាក់បងប្អូន នៅទឹកជ្រោះប៊ូស្រា ដែលរូបគាត់មិនអាចសង្គ្រោះក្មេងទាំងពីរនាក់បាន ដោយរូបគាត់ជាមនុស្សតែម្នាកគត់ដែលនៅកន្លែងកើតហេតុ និងជាមុជទឹកជួយស្រង់ក្មេងទាំងពីរផងដែរ។ សូមជំរាបថា នៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៥នេះ ក្មេងប្រុសស្រី២នាក់ជាបងប្អូនបង្កើត បានលង់ទឹកស្លាប់នៅ ទឹកជ្រោះប៊ូសា ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បង្កឲ្យមានការភ្ញាក់ផ្អើល។ ក្មេងទាំងពីរនាក់នោះមានឈ្មោះទី១៖ ក្មេងប្រុស ឈ្មោះ ពិសិទ្ធ អាយុ១៣ឆ្នាំ និងក្មេងស្រី ឈ្មោះ នីតា អាយុ១០ឆ្នាំ។
នៅលើ Facebook នោះ ម្ចាស់ Account សរសេររៀបរាប់ពីដំណើររឿង ពាក់ព័ន្ធនឹងករណីក្មេងប្រុសស្រី លង់ទឹកស្លាប់នៅក្បែទឹកជ្រោះប៊ូសា យ៉ាងលម្អិតដូចតទៅ៖
«ក្មេងលង់ទឹកស្លាប់២នាក់ នៅទឹកជ្រោះប៊ូស្រា, ខ្ញុំពិតជាមានវប្បដិសារីណាស់ ដែលបណ្ដាលអោយក្មេងប្រុសស្រីលង់ទឹកស្លាប់ ២នាក់បងប្អូន។ ហេតុការកើតមានដូចតទៅ:
ខ្ញុំជាមនុស្សតែម្នាក់គត់ដែលនៅកន្លែងកើតហេតុ ហើយជាមនុស្សតែម្នាក់ដែរ ដែលជួយសង្គ្រោះពួកគេ ប៉ុន្តែវាហួសពេលបាត់ទៅហើយ។ ដំបូងឡើយនៅកន្លែង អន្លង់ទឹកជំរៅជាង ២ម៉ែត្រក្បែរទឹកជ្រោះ ខ្ញុំកំពុងហែលលេង ជាមួយក្មេងជនជាតិព្នងតូចៗ ២នាក់ទៀត អាយុប្រហែល ៩ ទៅ ១០ ឆ្នាំ ពួកគេសុតតែចេះហែលទឹក។
គ្រានោះ ខ្ញុំលឺសំលេង លោតទឹកផ្លុងៗ នៅក្រោយខ្នងខ្ញុំតែម្ដង ហើយមិនឃើញងើបឡើងវិញឡើយ តែខ្ញុំមិនចាប់អារម្មណ៍ទេ ដោយគិតថានេះជាកន្លែងជ្រៅបែបនេះ ប្រហែលជាមនុស្សធំ មកលោតជ្រមុជទឹកចុះក្រោមលេងដូចខ្ញុំដែរហើយមើលទៅ។
ប៉ុន្តែក្រោយពេលឃើញលិចចុះក្នុងទឹកយូបែបនេះ ខ្ញុំចាប់ផ្ដើមកើតមន្ទិលសង្ស័យថា តិចកូនក្មេងលង់ទឹកទេដឹង? ឬ មួយក៏មនុស្សធំជ្រមុជ? ខ្ញុំកើតចិត្តស្ទាក់ស្ទើរហើយរងចាំរហូតដល់ជិត ១នាទី នៅតែមិនឃើញងើបវិញ ក៏សួរទៅ ក្មេងជនជាតិដែលនៅក្បែរខ្ញុំថា: អាក្អូន មិញនេះអ្នកលោតទឹកជាកូនក្មេង ឬ មនុស្សធំ?
វាបានឆ្លើយប្រាប់ថា ជាកូនក្មេងតូច, គ្រាន់តែលឺសំដីបែបនេះភ្លាម ខ្ញុំអត់ស្រែកហៅអ្នកណាជួយទេ ហើយក៏មិនតំអង់យូដែរ ខ្ញុំជ្រមុជចុះបាត ភ្លាមៗតែម្ដង ប្រហែលជាជិត ១នាទីក្រោយមក ខ្ញុំឃើញក្មេងនោះ សន្លប់នៅក្រោមទឹកយ៉ាងជ្រៅ ខ្ញុំបានចាប់ទាញអូសឡើងលើគោគតែម្នាក់ឯង ទាំងហត់ទន់ដៃជើង សូម្បីតែស្រែកហៅគេឯងមកជួយ ក៏ស្រែកមិនរួចដែរ តែក្រោយគេឃើញ ខ្ញុំអោបក្មេងក្រោកពីទឹក គេស្រែក ហើយរត់មកជួយរឹតទ្រូង រលាក់។
ក្រោយមកទៀត ទើបមានគេស្រែកពីចម្ងាយថា ឃើញក្មេងលោត២នាក់ លឺដូចនេះ ខ្ញុំក៏រត់ចុះទឹកម្ដងទៀត ហើយស្រែហៅកអ្នកក្បែរៗនោះ អោយចុះជាមួយខ្ញុំ រួចក៏សហកាគ្នារាវរកឃើញម្នាក់ទៀត ប៉ុន្តែអកុសល ក្មេងៗបាន ដាច់ដង្ហើមទាំង២នាក់បាត់ទៅហើយ។
ខ្ញុំនៅតែមានអារម្មណ៍ខឹង និង សោកស្ដាយយ៉ាងខ្លាំង ហើយសុំទោសក្រុមគ្រួសារផង ដែលខ្ញុំមិនអាចជួយទាន់ពេលវេលា ដោយសារខ្ញុំនៅកើតមន្ទិលសង្ស័យ ស្ទាក់ស្ទើ ចង់ជ្រមុជទឹកតាមបន្តិច ចង់រងចាំបន្តិច បប្រោះគិតថាជាមនុស្សធំ។ បើសិនជាខ្ញុំសម្រេចចិត្តភ្លាមៗ ជ្រមុជ ភ្លាមប្រហែលជាក្មេងមិនដល់ថ្នាក់បាត់បង់ជីវិតម្ដង ២នាក់បែបនេះឡើយ។
មេរៀនជីវិត សម្រាប់ខ្ញុំ ពីពេលនេះទៅ ចង់ជួយសង្គ្រោះមនុស្ស ត្រូវសម្រេចចិត្តភ្លាមៗ កុំបង្អង់យូ ប្រយ័ត្នហួសពេល សេចក្ដីស្លាប់វាស្ថិតនៅក្បែរមនុុស្សជានិច្ច បើយើងស្ទាក់ស្ទើរក្នុងចិត្ត វានឹងឆក់យកជីវិតមនុស្សទៅបាត់ ត្រឹមពេល១នាទីប៉ុណ្ណោះ។
ហើយឪពុកម្ដាយរបស់ក្មេងនេះវិញ មិនមើលកូនអោយស្រួលបួលទេ ទុកគ្នាអោយលេងទឹក ហើយខ្លួនឯងជាប់រវល់ ដើរលេងថតរូបនៅឯមាត់ជ្រោះទឹកធ្លាក់ឯណាឆ្កុយ ពិតជាគួរអោយខឹងខ្លាំងណាស់»៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1Ow2Zqe