រវល់តែចុច ទូរស័ព្ទមិន បានមើលកូន ធ្វើអោយកូនស្រី ធ្លាក់តាមជណ្តើរយន្តស្លាប់ (មានវីដេអូ)
ម៉ាឡេស៊ី៖ ស្ត្រីម្នាក់រវល់តែចុចទូរស័ព្ទមិនបានមើលកូនស្រី ធ្វើអោយនាងធ្លាក់ពីលើ កាំជណ្តើរយន្តនៅក្នុងអាគារ ផ្សារទំនើបជាន់ទី២ បណ្តាលអោយស្លាប់បាត់បង់ជីវិត។ តាមរយៈប្រភពពត៌មានបានអោយដឹងថា ហេតុការណ៍ នោះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី៣ ខែមេសា នៅក្នុងផ្សារទំនើប Kenanga Wholesale City Mall នៅតំបន់ Ho Ching Long Park ហើយក្មេងស្រីរងគ្រោះមានឈ្មោះ Nurhayada Sofia Musa។
តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញថា មុនពេលកើតហេតុ គេឃើញម្តាយ របស់ក្មេងស្រីបាន ឈរចុច ទូរស័ព្ទនៅជិតជណ្តើរយន្ត ហើយក្មេងស្រីរងគ្រោះ និងបងប្អូនស្រី របស់នាងម្នាក់ទៀត ឈរលេងនៅជិត បង្កាន់ដៃ កាំជណ្តើរយន្ត។ ខណៈកំពុងតែលេង ស្រាប់ក្មេងស្រីបានឡើងលើបង្កាន់ដៃ ហើយរអិលទៅតាមជណ្តើរយន្ត ធ្លាក់ទៅ ក្រោម បោកក្បាលស្លាប់ភ្លាមៗតែម្តង។ នេះគឺជាការធ្វេសប្រហែសមួយរបស់ឪពុកម្តាយ ដែលមិនបាន បង្កើនការ ប្រុងប្រយ័ត្នក្នុងការមើលថែទាំកូន។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1a7Oiwe