Insurance

728x90

វិធីសាស្ត្រ​ ៧ យ៉ាង ដើម្បីការពារ និង កាត់បន្ថយបញ្ហា ឈឺក្បាល យ៉ាងមានប្រសិទ្ធិភាព

តើ​អ្នក​ទទួល​រងនូវបញ្ហាឈឺ​ក្បាល​ជា​ញឹកញាប់ដែរ ឬ ទេ ​? មូលហេតុ​ដែលអ្នកធ្វើអោយអ្នកឈឺក្បាល អាច បណ្តាល​មកពីការស្ត្រេ​ស ​ឬ ​ការធ្វើការងារ​ច្រើនម៉ោង ​។ វា​ជា​ការ​សំខាន់​ដើម្បី​ការពារ​ការ​ឈឺ​ក្បាល ពីព្រោះ ​វា​អាច​នាំ​ឱ្យ​អ្នកឈានទៅកើត​ជំងឺ​​ប្រកាំង ​។ ប្រសិនបើអ្នកមានជំងឺឈឺក្បាលជាប្រចាំ ថ្ងៃនេះខ្មែរណូត​ សូមណែនាំគន្លឺះ​ខ្លះ ៗ ​ដើម្បីអោយអ្នកអាចកាត់បន្ថយនូវបញ្ហាឈឺក្បាលនេះ​ ។

1. ​យកពេលខ្លះដើម្បីសម្រាក​

ប្រសិន​បើ​ការ​ឈឺ​ក្បាល​របស់​អ្នក​ ​បណ្តាលមកពីអ្នកធ្វើការច្រើន​ ​អ្នកគួរតែឆ្លៀតពេល​សំរាកខ្លះក្នុងអំ​ឡុងពេល ដែលអ្នកធ្វើការ ។ ​អ្នកអាចសម្រាក ដោយគ្រាន់តែ​បិទ​ភ្នែក​​ប្រហែល​ប្រាំ​នាទី​ ។ អ្នក​អាច​ធ្វើ​ដូចនេះបាន​ដោយ អង្គុយ​នៅ​លើ​កៅអី​របស់​អ្នក​ ​ស្តាប់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត ​និង ​​សម្រាក​ ។ ការ​សម្រាករយះពេល​ខ្លីអាច​ជួយ​គ្រប់គ្រង​ភាព​តានតឹង ​ដែល​អាច​ការពារ​ការ​ឈឺក្បាល ​។

2. ញ៉ាំ​អាហារ​តិចៗ​ តែច្រើនដង

ការឈឺក្បាល​អាច បណ្តាលមកពី​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ​ឬ ​សម្ពាធ​ឈាម​ទាប​។ ដូច្នេះ ការ​បរិភោគ​អាហារ​តិចៗ ​តែច្រើនដង​ ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​សារៈ​សំខាន់​ ។ ការញ៉ាំ​អាហារតិច ​អាច​ជួយ​គ្រប់គ្រងជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ ​។ ការញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​ម៉ាញ៉េ​ស្យូ​ម ​ធ្វើអោយអ្នករហ័សរហួន និង មានរាងកាយរឹងមាំ។

3. ការម៉ាស្សា​

ការម៉ាស្សា ជាវិធីសាស្រ្តដ៏ល្អ​ក្នុង​ការ​ទប់ស្កាត់​ និង ​ព្យាបាល​ការ​ឈឺក្បាល​របស់​អ្នក ​។ ម៉ាស្សា​ក្បាល រយះពេល​ដប់ប្រាំ​នាទី​អាចធ្វើអោយ​សាច់ដុំ​របស់​អ្នក​សម្រាក ​។ ម៉ាស្សា​នៅ​លើ​សៀតផ្កា ​របស់​អ្នក​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​។ កាត់បន្ថយ​ភាព​តានតឹង​ដោយ​ការ​ម៉ាស្សា​ជា​រៀង​រាល់​ថ្ងៃ​ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​របស់​អ្នក​ក្នុង​កម្រិត​ដ៏​ល្អ​មួយ​។

4. ទទួលទានវត្ថុ​រាវ​ឱ្យ​បាន​គ្រប់គ្រាន់

ការខ្វះ​ជាតិ​ទឹក ​ក៏​ជា​មូលហេតុមួយ​នៃ​ការ​ឈឺក្បាល​។ ប្រសិន​បើ​អ្នក​មិន​ផឹក​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ​នោះ​វា​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្វះជាតិទឹក​ ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ក្បាល​។ ដូច្នេះអ្នកគូរញ៉ាំ ទឹក​យ៉ាង​ហោច​ណាស់​ពីរ​លីត្រ​នៃ​ទឹក​ពេញ​មួយ​ថ្ងៃ​។ អ្នកអាចញ៉ាំ ទឹក​ផ្ល​ឈើ​ស្រស់​ ឬ​​ តែ​បៃតង​បន្ថែមក៏បាន ​។ បង្កើន​ការ​ទទួលទាន​វត្ថុ​រាវ​នៅ​ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ការពារ​ការ​ឈឺ​ក្បាល​។

5. កុំនៅមុខកុំព្យូទ័រច្រើនពេក

ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័ររយៈ​ពេល​យូរ​អាច​បង្ក​ឱ្យអ្នក​ឈឺ​ក្បាល​ ​។ ខណៈពេល​កំពុង​ធ្វើការ​នៅមុខកុំព្យូទ័ររបស់​អ្នក​ អ្នកអាច​សម្លឹង​មើល​ទៅ​ទិស​ដៅ​មួយ​​ផ្សេង​ទៀត ​ជា​រៀង​រាល់ ​៥ ទៅ​ ​ ១០ ​នាទីម្តង ​។ សម្លឹងមើល​អេក្រង់កុំព្យួទ័ររបស់​អ្នក​​រយៈ​ពេល​​យូរ​ក៏​អាច​ប​ណ្តា​ល​ឱ្យសាច់ដុំ​នៅ​តំបន់​ករបស់អ្នករឹង​ ​ដែល​​ប​ណ្តា​ល​ឱ្យ​ឈឺក្បាលផង ដែរ​ ​។

6. ធ្វើលំ​​ហាត់ប្រាណ​ជា​ទៀងទាត់

ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​ទប់ស្កាត់បញ្ហា​ឈឺ​ក្បាល ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​ដែល​អាច​បត់បែន​បាន ដូច្នេះ​អ្នក​មិន​ទទួល​រង​នូវបញ្ហា​សាច់ដុំឡើង​រឹង ​ឬ​ការ​ឈឺ​សាច់ដុំ​ ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ក្បាល ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ក៏អាច​បង្កើន​​អុក​ស៊ី​សែន​ទៅ​កាន់​ខួរក្បាល ​ដែល​ការពារបញ្ហា​ឈឺក្បាល​របស់​អ្នក ​។

7- កាត់​បន្ថយ​ការជក់បារី ​និង ​ការផឹកស្រា

ការ​ជក់បារី​ ​និង​ការ​ផឹក​ស្រាប​ណ្តា​ល​ឱ្យ​ឈឺក្បាល​ ដូច្នេះ​វា​ជា​ការ​ល្អ​ក្នុង​ការ​កាត់​បន្ថយ​វា។ ការ​ជក់បារី​ប​ណ្តា​ល​ឱ្យ​ខ្វះ​ជាតិ​ទឹក​ច្រើន​នៅ​ក្នុង​រាងកាយ​ដែល​ជាលទ្ធផល​ធ្វើអោយ​ឈឺ​ក្បាល​នេះ​។ ការផឹកស្រា​ក៏​ប​ណ្តា​ល​អោយ​មាន​បញ្ហា​សម្ពាធ​ឈាម​ក្នុង​រាងកាយ​។ សូមចៀសវាង​ការ​ផឹកស្រា​និង​ការ​ជក់បារី​ ដើម្បី​ការពារ​បញ្ហា​ឈឺ​ក្បាល​ ។

ដោយ៖ ខ្មែរណូត

ប្រភព៖ បរទេស

Migraine_Headache-2



from Khmernote - The best entertainment website in Cambodia http://ift.tt/1E5dqja
វិធីសាស្ត្រ​ ៧ យ៉ាង ដើម្បីការពារ និង កាត់បន្ថយបញ្ហា ឈឺក្បាល យ៉ាងមានប្រសិទ្ធិភាព វិធីសាស្ត្រ​ ៧ យ៉ាង ដើម្បីការពារ និង កាត់បន្ថយបញ្ហា ឈឺក្បាល យ៉ាងមានប្រសិទ្ធិភាព Reviewed by yim PH on 2:13 PM Rating: 5

Entertainment

ads
Powered by Blogger.