ប្រទះឃើញ សពបុរស ម្នាក់ដេកស្លាប់ មិនដឹងមូលហេតុ នៅស្រុកកៀនស្វាយ
កណ្តាល ៖ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងអង្រឹង មិនដឹងមូលហេតុ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង៦ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្រកណ្តាល ។
បើតាមឈ្មោះ អឿន ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ បានប្រាប់សមត្តកិច្ជថា នៅពេល យប់មិញជនរងគ្រោះត្រូវជាពូ បានមកចងអង្រឹងដេកខាងមុខ ហើយរូបគេដេកនៅខាងក្រោយ លុះវេលាម៉ោង ៦ព្រឹកនេះ រូបគេបានដាស់អោយពូក្រោក តែមិនងើប ហើយក៏ដើរទៅដាស់ ស្រាប់តែជនរង គ្រោះបាន ស្លាប់បាត់ទៅហើយ ។
បើតាមសមត្តកិច្ច បានអោយដឹងថា ជនរងគ្រោះមុខរបរបើកអេស្កាវាទ័រ រស់ នៅខេត្តកំពង់ឆ្នាំង។
បើតាមលោក ប៉ា សំអិត អធិការស្រុកបានប្រាប់ថា សមត្តកិច្ជចុះទៅធើ្វការ ត្រួតពិនិត្យឃើញថា ជនរងគ្រោះស្លាប់ ដោយសារ ខ្យល់គ ហើយបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធើ្វបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1D8DVPF
ប្រទះឃើញ សពបុរស ម្នាក់ដេកស្លាប់ មិនដឹងមូលហេតុ នៅស្រុកកៀនស្វាយ
Reviewed by yim PH
on
1:10 PM
Rating: