Insurance

728x90

ប្រជាពលរដ្ឋ​ប្តឹង​ពី​មន្ត្រីជលផល​៣​នាក់ ជំ​រិត​ទារប្រាក់ ឈានដល់​ប៉ុនប៉ង​ធ្វើឃាត តែ​តុលាការ​ផ្អិ​ប​ចោល តែ​បែរជា​ចាត់ការ​រឿង​ជលផល កំហូច​ប្តឹង​ចោទ​គាត់​មួលបង្កាច់​រឿង​ដាក់​សម្រាស់​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ រឿងក្តី​បញ្ច្រាស់​គ្នា​២ ក្នុង​ថ្ងៃ​តែមួយ ត្រូវបាន​តុលា​ការលើក​យកមក​ចា​ត​ត់​ការ​តែមួយ​ដោយ​រឿង​សមត្ថកិច្ច​ជលផល​៣​នាក់​ទៅ «​ជំរិត​ទារលុយ និង​គំរាម​បាញ់សម្លាប់​» មិន​ចាត់ការ​ទេ បែរជា​ចាត់ការ​រឿង​មន្ត្រីជលផល​ប្តឹង​ចោទប្រកាន់​ខុស​ការពិត​ក្នុង ថា​ប្រជាពលរដ្ឋ​ជាដើម​បណ្តឹង​បានដាក់​សម្រាស់​ខុសច្បាប់​ទៅវិញ​។​ការ​ប្តឹងផ្តល់​គ្នា​ទៅវិញទៅមក​នេះ​បានកើត​ហេតុ​តាំងពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៣ មក​ម្លេះ ហើយ​តុលាការ​ទើបតែ​កោះហៅ​ប្រជាពលរដ្ឋ​ជាប់ចោទ​មក​ជំនុំជម្រះ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥​នេះ​។ តែ​រឿង​ប្រជាពលរដ្ឋ​ប្តឹង​មន្ត្រីជលផល​៣​នាក់​ថា បាន​ជំរិត​ទារប្រាក់ និង​គំរាម​បាញ់សម្លាប់ កើតហេតុ​ម៉ោង​៨​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៣ និង​បានដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ បែរជា​តុលាការខេត្ត​កប់​បាត់​សូន្យឈឹង​ទៅវិញ​នេះ​ជា​រឿង​អយុត្តិធម៌ ជាក់ស្តែង​ណាស់​ដែល​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​បណ្តឹង​របស់​ពួកគាត់​។​


​លោក ទូច សាឡ​ន អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់ហួយ រស់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់ លែង បាន​និយាយ​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥ ក្នុងពេល​តុលា​ករ​កោះហៅ​មក​ជុំនំជម្រះ​ថា​៖ កាលពី​ហេតុ​ម៉ោង​៨​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៣ មន្ត្រីជលផល​ខេត្ត​៣​នាក់ មាន​៖ ១.​ឃឹម ផាន ជា​អ្នកកាន់កាំភ្លើង ២.​ម៉ូ​វ ម៉ន និង​៣.​ប៉ា​សីស បាន​ទៅដល់​ផ្ទះ​របស់គាត់​នៅ​ចំណុច​ក្បាលកោះ​ដូនតី ពេលនោះ​ ​គាត់​កំពុង​នៅ​រាយ​មង​ក្នុង​ព្រែក​ក្បែរ​ផ្ទះ ពួកគេ​បាន​ជំរិត​ទារប្រាក់​ចំនួន​១៥០​ម៉ឺន​រៀល ដោយ​ចោទថា គាត់​ជា​អ្នក​ដាក់​សម្រាស់ តែ​ការពិត​គាត់​គឺជា​អ្នក​ដាក់​តែ​មង​ប៉ុណ្ណោះ ចំណែក​សម្រាស់​នៅក្បែរ​ផ្ទះ​គាត់​ជា​របស់​អ្នកផ្សេង​នៅក្នុង​ភូមិ​។ នៅពេល​ល​នោះ​គាត់​ថា​គាត់​ជា​អ្នកដាក់មង មាន​លុយ​តែ​៤០​ម៉ឺន​ទេ​បើ​យក​គាត់​អោយ តែ​ពួកគេ​មិន​ទទួលយក ហើយ​លើក​កាំភ្លើង​គំរាម​បាញ់​គាត់​សម្លាប់ចោល​បើ​មិនអោយ​លុយ​១៥០​ម៉ឺន​នោះទេ ក្នុងពេលនោះ​គាត់​ភិតភ័យ​ក៏បាន ស្រែកហៅ​អោយ​អ្នក​ក្នុងភូមិ​ជួយ​ឃើញ​ដូច្នោះ​ពួកគេ​ក៏​នាំគ្នា​គេចខ្លួន​អស់​ទៅ​។​


នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ គាត​ត់​បានដាក់​ពាក្យ​ប្តឹង​នៅ​សាលាដំបូង​ខេត្ត ក្រោយមក​មន្ត្រី​តុលាការខេត្ត បាន​កោះហៅ​គាត់​មក​សាកសួរ​២​ដង ហើយក៏​បង្កប់​ផ្អិ​ប​រឿងនេះ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។ ស្រាប់តែ​ក្រោយមក​រូប​ ​គាត់​ត្រូវបាន​គេ​ប្តឹង​ចោទប្រកាន់ថា ជា​អ្នក​ដាក់​សម្រាស់​ខុសច្បាប់​ទៅវិញ ហើយ​ត្រូវបាន​លោក សាន សុផាត ជា​ចៅក្រម​ស៊ើបសួរ​ដាក់​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ និង​ត្រូវបាន​តុលាការ​ហោះ​ហៅ​មក​ជំនំ​ជំ​រះ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥​នេះ​។ នៅ​ល្ងាច​ថ្ងៃនេះ​គាត់​បាន​នាំ​សាក្សី​ក្នុងភូមិ​ចំនួន​៩​នាក់ មក​បំភ្លឺ​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ ប៉ុន្តែ​ពេល​គាត់​បានប្រគល់​ដីកា​កោះហៅ​អោយ​មន្ត្រីនគរបាល​នៅ តុលាការ​ហើយ​នោះ រហូតដល់​ម៉ោង​៤​ល្ងាច ទៅ​គេ​ហៅចូល​ក្នុង​បន្ទប់​ជំនុំ​ជំ​រះ ពេលនោះ​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ ថា​មិនបាន​ដឹងថា​ពួកគាត់​មក​ទេ ឥឡូវ​ហួស​ម៉ោង​ទៅហើយ​គឺ​ត្រូវ​លើក​ទៅ​ថ្ងៃក្រោយ​វិញ​។ ​សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់មក​តវ៉ា​ជាមួយ​តុលាការ​រឿង តុលាការ​បង្កប់​សំណុំរឿង​ឆរ​បោក​លុយ​តុង​ទីង​ជាង​២០០​លាន​រៀល ជាង​២​ឆ្នាំ​មិន​ដោះស្រាយ ធ្វើអោយ​តុលាការ​ភ័យព្រួយ​ច្របូកច្របល់ ស្មានថា​ពួកគាត់​មក​តវ៉ា​រឿង​តុងទីន​ជាមួយ​គេ​ដែរ​ទើប តុលាការ​ភ្លេច​ហៅ​ពួកគាត់​ចូល​បន្ទប់​ជំនុំ​ជំ​រះ​។​


សាក្សី​ចំនួន​៩​នាក់ ដែរ​បានមក​ជាមួយ លោក ទូច សាឡ​ន ជា​ជនជាប់ចោទ​ថា បានដាក់​សម្រាស់​នោះ បាន បញ្ជាក់ អោយ​អ្នកយកព័ត៌មាន​យើ​យ​ដឹងថា​៖ លោក ទុ​ច សាឡ​ន មិនដែល​រកស៊ី​ដាក់​សម្រាស់​ខុសច្បាប់​ទេ​ ​គឺ​ដាក់​តែ​មង និង​លក់ដូរ​ចាប់ហួយ​តែប៉ុណ្ណោះ ហេតុនេះ​ស្នើសុំ​តុលា​ការផ្តល់​យុត្តិធម៌​អោយ​គាត់​ផង​។​ដោយឡែក​រឿង​លោក ទូច សាឡ​ន ប្តឹង​មន្ត្រីជលផល​កំហូច​៣​នាក់​ដើរ​គម្រាម​គេ​យកលុយ និង​ប្រើ​កាំភ្លើង​គម្រាម​បាញ់សម្លាប់​គេ​នោះ សូម​លោក​តុ​ការ​ការលើក​យកមក​ជំនុំ​ជំ​រះ ផង កុំ​ផ្អិ​ប​ចោល​យូរពេក ស្រ​សិន​បើ​មិន​ចាត់ការ​ទេ​ពួកគាត់​នឹង​ប្តឹងទៅ​ថ្នាក់លើ​ដើម្បី​រក​យុត្តិធម៌​ហើយ​។​


​លោក ទូច សាឡ​ន បាន​និយាយ​អោយដឹងថា​៖ លោក​នឹងដាក់​បណ្តឹង​ជាថ្មី​សើរើ​រឿង ជំរិត​ទារប្រាក់ និង​ប៉ុនប៉ង​ធ្វើឃាត​លោក ដែល​រឿងនេះ​សូម​លោក​តុលាការខេត្ត​លើក​យកមក​ជំនុំ​ជំ​រះ ផ្តន្ទាទោស​ជនល្មើស​ទាំង​នោះ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់​ទើប​លោក​សុខចិត្ត​ព្រោះ​ពួកគាត់​បាន​យក​តួនាទី និង​អាំ​ជ​ជំនាញ​គម្រាម​គាត់​យកប្រាក់ និង​ប៉ុនប៉ង​បាញ្ស់ម្លាប់​គាត់​ចោល​ដែល​គាត់​គ្មាន​ទោស​អ្វី​សោះ​នោះ​៕ ដោយ យុវតី​ខេត្តកំពង់ឆ្នាំង


KA-01-04-2015-33 KA-01-04-2015-22 KA-01-04-2015-18 KA-01-04-2015-21 KA-01-04-2015-20 KA-01-04-2015-19​ ​




http://ift.tt/1I6BOne
ប្រជាពលរដ្ឋ​ប្តឹង​ពី​មន្ត្រីជលផល​៣​នាក់ ជំ​រិត​ទារប្រាក់ ឈានដល់​ប៉ុនប៉ង​ធ្វើឃាត តែ​តុលាការ​ផ្អិ​ប​ចោល តែ​បែរជា​ចាត់ការ​រឿង​ជលផល កំហូច​ប្តឹង​ចោទ​គាត់​មួលបង្កាច់​រឿង​ដាក់​សម្រាស់​វិញ​ ប្រជាពលរដ្ឋ​ប្តឹង​ពី​មន្ត្រីជលផល​៣​នាក់ ជំ​រិត​ទារប្រាក់ ឈានដល់​ប៉ុនប៉ង​ធ្វើឃាត តែ​តុលាការ​ផ្អិ​ប​ចោល តែ​បែរជា​ចាត់ការ​រឿង​ជលផល កំហូច​ប្តឹង​ចោទ​គាត់​មួលបង្កាច់​រឿង​ដាក់​សម្រាស់​វិញ​ Reviewed by yim PH on 12:55 PM Rating: 5

Entertainment

ads
Powered by Blogger.