Insurance

728x90

ការតែងខ្លួនរបស់ គង់ សុជាតិ ត្រូវ​គេ​ប្រដូច​ទៅ​នឹ​ង​តួ​ម្ដាយ​ចុង ក្នុង​រឿង​ព្រះ​នាង «Cinderella»

ភ្នំពេញ៖ តារាស្រីសម្បូរសំនួនវោហាស័ព្ទមិនចេះរីងស្ងួតអ្នកនាង គង់ សុជាតិ ត្រូវបានអ្នកចូលទស្សនារឿង Cinderella ប្រៀបប្រដូច អ្នកនាងទៅនឹងតួអង្គក្នុងរឿងថា ជាតួម៉ែចុងចិត្តអាក្រក់ តែពូកែស្លៀកពាក់បានស្អាតព្រោះ តួម៉ែចុងជាតារាបង្ហាញម៉ូដពិតៗ គ្រប់សម្លៀកបំពាក់គ្មានឈុតណា ទើសចិត្តមួយឡើយ ។ ពិសេសលក្ខណៈដូចគ្នាបំផុត គឺខោអាវ ខ្សែក និងគ្រឿងតុបតែងកាយ ។


ជាការកត់សម្គាល់ ពិធីការិនី គង់ សុជាតិ ឲ្យតែអ្នកសិល្បៈដូចគ្នា អញ្ជើញចូលរួមក្នុងកម្មវិធីអ្វីមួយ គឺនាងចូលរួមមិនដែលខានឡើយ ព្រោះនាងស្រឡាញ់អ្នករួមអាជីព ទោះបីជាអ្នកជំនាន់ក្រោយក៏ដោយ ។ គង់ សុជាតិ ត្រូវបានគេចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ ទៅលើការស្លៀកពាក់ ព្រោះនាងពូកែតុបតែងខ្លួន ស៊ីដាច់តារា ក្នុងវ័យស្របាលគ្នា និងស្ទើរតែស៊ីដាច់ក្មេងៗជំនាន់ក្រោយទៀតផង ។


គង់ សុជាតិ និយាយថា រឿងរើសសម្លៀកបំពាក់ ជារឿងសំខាន់ ព្រោះនាងជាមនុស្សម្នាក់មានវ័យជ្រេ ពិសេសនាងមាន ដើមដៃរាងធំបន្តិច ត្រូវរើសអាវណា ដែលបិតបាំងដៃ ។ នាងមិនបានប្រកាន់ថា សម្លៀកបំពាក់ហាងល្បីណាមួយទើប ស្លៀកនោះទេ សំខាន់ឲ្យតែស្អាត គឺស្លៀកទាំងអស់ ពិសេសត្រូវមើលទៅលើកម្មវិធី គួរស្លៀកបែបណាពណ៌ណាមួយសមរម្យ ។ កាបូប ស្បែកជើង សុទ្ធសឹងតែជារឿងមិនអាចខ្វះបាន ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


dp34-0321


dp34-0336 dp34-0335 dp34-0334 dp34-0333 dp34-0332 dp34-0331 dp34-0330 dp34-0329 dp34-0328 dp34-0327 dp34-0326 dp34-0325 dp34-0324 dp34-0323 dp34-0322






from Khmernote - The best entertainment website in Cambodia http://ift.tt/1bVcOlB
ការតែងខ្លួនរបស់ គង់ សុជាតិ ត្រូវ​គេ​ប្រដូច​ទៅ​នឹ​ង​តួ​ម្ដាយ​ចុង ក្នុង​រឿង​ព្រះ​នាង «Cinderella» ការតែងខ្លួនរបស់ គង់ សុជាតិ ត្រូវ​គេ​ប្រដូច​ទៅ​នឹ​ង​តួ​ម្ដាយ​ចុង ក្នុង​រឿង​ព្រះ​នាង «Cinderella» Reviewed by yim PH on 10:59 AM Rating: 5

Entertainment

ads
Powered by Blogger.