Insurance

728x90

កូនសំណព្វចិត្ត ឧកញ៉ា ឌួង ងៀប ត្រូវបានប្តូរពីឃុំខ្លួននៅ PJ ទៅពន្ធនាគារព្រៃស

ភ្នំពេញ៖ កូនសំណព្វចិត្តរបស់ឧកញ៉ា ឌួង ងៀប គឺលោក ឌួង ឆាយ ដែលសម្បូរដោយរឿងអាស្រូវ នៃការបាញ់ បោះ និងវាយតប់នៅក្នុងសង្គម ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំ ខ្លួននៅពន្ធនាគារព្រៃសវិញ បន្ទាប់ពីបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ អស់មួយរយៈមកនោះ។

សូមបញ្ជាក់ថាលោក ឌួង ឧត្តមឆវិន ហៅឌួង ឆាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះ អាសន្ន កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ក្រោមបទចោទប្រើហឹង្សាដោយចេតនា និង គំរាមបាញ់ សម្លាប់ពាក់ព័ន្ធសំណុំរឿងទះកំផ្លៀង លោក ទ្រី ដាលុច កូនឧកញ៉ាដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា កាលពីយប់ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០១៥។

លោក ឌួង ឆាយ ក្រោយការសម្រេចឲ្យឃុំខ្លួនពីតុលាការហើយនោះ មិនត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសដូច អ្នកទោសដទៃនោះទេ តែបែរជាត្រូវបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ PJ ទៅវិញ។

តើមានអ្វីខុសគ្នា រវាងពន្ធនាគារព្រៃស និង PJ?

ពន្ធនាគារ PJ មានទីតាំងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ PJ ត្បិតមែន តែមានឈ្មោះជាពន្ធនាគារ តែមិនមែនជាកន្លែងដាក់ពិរុទ្ធជន ដូចពន្ធនាគារព្រៃសនោះឡើយ គឺសម្រាប់ដាក់ជនជាប់ចោទបណ្តោះអាសន្ន ឬទោសស្រាលៗ តែប៉ុណ្ណោះ។ សម្រាប់អ្នកទោស ដែលបានឃុំនៅ ពន្ធនាគារ PJ មានសភាពធូរស្រាលជាងពន្ធនាគារព្រៃស  ដែលជាកន្លែងដាក់អ្នកទោសចម្រុះ។

ពន្ធនាគារ PJ នេះ មានជនជាប់ចោទតិច ហើយសាច់ញាតិងាយស្រួលចេញ-ចូលសួរសុខទុក្ខ។ មិនតែប៉ុណ្ណោះ  ជនជាប់ចោទមានលទ្ធភាពអាចកុម្មង់បន្ទប់ កុម្មង់កន្លែងដេក កុម្មង់របស់ហូបចុកបានស្រេចចិត្ត។ និយាយរួម  អ្នកទោស ដែលឃុំខ្លួនក្នុងពន្ធនគារ PJ ភាគច្រើនជាកូនឧកញ៉ា អ្នកមានធនធានទ្រព្យសម្បត្តិ និង មានអំណាច  ដូចជាលោក ឌួង ឆាយ ទើបមានឱកាសបានជាប់ក្នុងពន្ធនាគារ PJ នេះ៕

Pheak-000218

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល



from Khmernote - The best entertainment website in Cambodia http://ift.tt/1Dc8OnD
កូនសំណព្វចិត្ត ឧកញ៉ា ឌួង ងៀប ត្រូវបានប្តូរពីឃុំខ្លួននៅ PJ ទៅពន្ធនាគារព្រៃស កូនសំណព្វចិត្ត ឧកញ៉ា ឌួង ងៀប ត្រូវបានប្តូរពីឃុំខ្លួននៅ PJ ទៅពន្ធនាគារព្រៃស Reviewed by yim PH on 8:27 PM Rating: 5

Entertainment

ads
Powered by Blogger.