ស្ត្រីអ្នកទេសចរណ៍ជាជនជាតិចិន៤នាក់ ស្នាក់កម្សាន្តនៅខេត្តព្រះសីហនុ យកក្រដាសប្រាក់ដុល្លារក្លែងក្លាយចាយវាយត្រូវ PM ចាប់ខ្លួន
ខេត្តព្រះសីហនុ ៖ ស្រី្តជនជាតិចិនចំនួន៤នាក់ជួលស្នាក់នៅបណ្តោះអាសន្ន ជាប់ចោទថាបានធ្វើសកម្មភាពចាយលុយក្រដាស់ប្រាក់ដុល្លារ អាមេរិកក្លែងក្លាយនៅក្នុងខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចចម្រុះកម្លាំងការិយាល័យមន្ទីរព័ត៌មានសន្តិសុខ នៃទីបញ្ផា ការកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោក វរសេនីយ៍ទោ បាន តុលា មេបញ្ផាការរង និងជាប្រធាន មន្ទីរ ព័ត៌មានសន្តិសុខទីបញ្ផាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការណ៍ជាមួយ លោក រស់ សារ៉ាំ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុបានចុះធ្វើការឆែកឆេរក្នុងបន្ទប់ជួលលេខ ២០៤នៃជាន់ទី២ សណ្គាគារហ្វាយប៊ិចដែលមានទីតាំងស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុកាលពីវេលាម៉ោង ២០ និង២០នាទី ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០១៥ ។
លោក វរៈសេនីយ៍ទោបាន តុលា បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ស្ត្រីជនជាតិចិន ទាំងបួន នាក់ដែលតែងតែធ្វើសកម្មភាពដើរចាយលុយក្រដាសប្រាក់ដុល្លារ ក្លែងក្លាយនោះខាងកម្លាំងរបស់លោកបានទទួលបានសេចក្តីរាយការណ៍ពីអាជីករលក់ដូរនៅក្នុងផ្សារលើ ក្រុង-ខេត្តព្រះសីហនុ និងបន្ទាប់ពីទទួលបានបទ បញ្ផារបស់លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ផាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឈានដល់ឃាត់ខ្លួនស្ត្រីជនជាតិចិន ទាំងបួននាក់ដែលបាន យកក្រដាសប្រាក់ក្លែងក្លាយចាយវាយនៅតាមទីផ្សារនៅខេត្តព្រះសីហនុបានយ៉ាងជោជគជ័យ។
លោក បានបន្តអោយដឹងទៀតថា ស្រី្តជនជាតិចិនដែលបានឃាត់ខ្លួននោះមាន ឈ្មោះ ១.ឈ្មោះ WA NE HUAN ភេទ ស្រីអាយុ ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ ៣១ ៨៤៣៥១៧២. HEZAOYUN ភេទ ស្រីអាយុ ៤7ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ G៣៥៣០៤៤៤៣ ផុតកំណត់ឆ្នាំ២០១៩៣. WEI HONG ភេទ ស្រីអាយុ ៤7ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ G ២៥៨១២៨៨៤ផុតកំណត់ឆ្នាំ២០១៧៤ .ZHUANG YANING ភេទ ស្រីអាយុ ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈE២៩៥២៣៧៧៥ ផុតកំណត់ ឆ្នាំ២០ ២៤ ទាំង បួន ខាង លើជាភ្ញៀវទេសចរណ៍។
លោក វរៈសេនីយ៍ទោបាន តុលា បានបញ្ជាក់ឲ្យដឹងថា ឲ្យ ដឹង ថា បន្ទាប់ពីសមត្ថកិច្ចធ្វើការឆែកឆេរនៅក្នុងបន្ទប់ជួលនោះជាលទ្ធផលដកហូតបានវត្ថុតាងក្រដាសប្រាក់ដុល្លារក្លែងក្លាយមាន ប្រភេទ ១០០ដុល្លារ ១សន្លឹកប្រភេទក្រដាសប្រាក់ ៥ដុល្លា ចំនួន៨៩សន្លឹក .ក្រដាសប្រាក់គ្រប់ប្រភេទចំនួន៣០១ សន្លឹក និងក្រដាសប្រាក់ប្រភេទ ១ដុល្លា មាន ចំនួន ៦៩ សន្លឹក។
ក្រដាសប្រាក់ទាំងនោះត្រូវបានត្រួតពិនិត្យ ដោយបុគ្គលិកធនាគារឯកជនមួយតាមរយៈ ម៉ា ស៊ីនកាំរស្មើស្វយ័ប្រវត្តិហើយបានឲ្យដឹងថាមានលក្ខណៈ មិនប្រក្រតីទៅលើក្រដាសប្រាក់ប្រភេទ ៥ដុល្លា ចំនួន៨៩សន្លឹក។ បន្ទាប់ពីត្រួតពិនិត្យរួចស្ត្រីជាជនសង្ស័យ ទាំងបួននាក់ដែលបានចរាចរណ៍ប្រាក់ ដុល្លារក្លែងក្លាយនោះ ត្រូវជំនាញកងរាជអាវុធហត្ថ ក៏សាងសំណុំរឿងបញ្ចូនទៅកាន់សាលដំបូងខេត្ត ព្រះសីហនុកាលពីរសៀលថ្ងៃទី ៣១ ខែមិនាឆ្នាំ២០១៥ ដើម្បីចាត់ការទីតាមនិតីវិធីនៃច្បាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1CxvLDC