សលាកប័ត្រដីក្លែងក្លាយ១៩សន្លឹក ពលរដ្ឋភូមិដំណាក់ខ្លុងរកឃើញ ហើយសុំឲ្យមន្ទីរជំនាញអន្តរាគមន៍ ជួយផ្ទៀងផ្ទាត់៣ខែមកហើយស្ងាត់ឈឹង សង្ស័យចំសាច់រឿងឆ្អាបមាត់
ខេត្តកំពង់ឆ្នាំង៖ កាលពី៣ខែមុន ប្រជាពលរដ្ឋ១ក្រុម នៅភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស បានរកឃើញសលាកប័ត្រព័ត៌មានបញ្ជាក់ដីធ្លីចំនួន១៩ក្បាល ដីក្លែងក្លាយជាន់សលាកបត្រ័ដីធ្លីរបស់ពួកគាត់ យកទៅលក់អោយឈ្មួញ ហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ពួកគាត់បាននាំគ្នាមកធ្វើលិខិតដាក់ជូនលោកប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង ដើម្បីសុំជួយផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវ ប៉ុន្តែមកដល់ពេលនេះមានរយៈពេល៣ខែហើយ ពុំមានអ្នកណាជួយស្រាវជ្រាវ និងដោះស្រា យជូនពួកគាត់ឡើយ។ ដោយឡែកលិខិតស្នើសុំផ្តល់ប័ណ្ណកម្មសិទ្ធចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ លើក្បាលដីចំនួន២២៤ក្បាល ដីដែលនាយខ័ណ្ឌរដ្ឋបាលព្រៃឈើប្តឹងជំទាស់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានផ្តិតមេដៃជិត២០០នាក់ ស្នើសុំអាជ្ញាធរខេត្តជួយដោះស្រាយអោយ មកដល់ពេលនេះជាង១ឆ្នាំមកហើយក៏គ្មានអ្នកណាដោះស្រាយអោយដែរ។ នេះជារឿងសកម្មពេញបន្ទុកដែលថ្នាក់ជាតិគួរចាត់ការកុំឲ្យបញ្ហាយ៉ាងនេះមានទម្លាប់ដុះស្លែដុះស្នឹមតាមអំពើចិត្តយ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងបញ្ហាទាំង២ខាងលើនេះនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងបានចុះជួបជាមួយលោក ម៉ែន នៅ មេភូមិដំណាក់ខ្លុងបាននិយាយអោយដឹងថា៖ ការលួចធ្វើសលាកបត្រ័បញ្ជាក់ដីធ្លីក្លែងក្លាយ របស់ជនខិលខូច ដែលមានការឃុបឃឹត ពីមន្ត្រីជំនាញជាន់លើគ្នាដើម្បីលូចដីយកទៅលក់អោយក្រុមហ៊ុនចំនួន១៩ក្បាល ដីនៅភូមិដំណាក់ខ្លុងនោះពិតជាកើតមានមែន កន្លងមកនៅថ្ងៃទី២១ ខែកុម្ភ ឆ្នាំឆ្នាំ២០១៥ ប្រជាពលរដ្ឋបានដាក់លិខិតស្នើសុំជូនលោកប្រធានមន្ទីរសុរិយោដីខេត្ត សុំឲ្យជួយផ្ទៀងផ្ទាត់សលាកប័ត្រក្លែងក្លាយមកដល់ពេលនេះមានរយៈពេល៣ខែមកហើយ ពុំមានអ្នណាជួយដោះស្រាយរឿងនេះជួនប្រជាពលរដ្ឋឡើយ។ ចំណែកការស្នើសុំរបស់ប្រជាពលរដ្ឋនិអាជ្ញាធរ សុំអោយលោកអភិបាលខេត្តជួយផ្តល់ប័ណ្ណកម្មសិទ្ធលើក្បាលដីចំនួ២២៤ប្លង់ មកដល់ពេលនេះជាង១ឆ្នាំហើយក៏អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមិនជួយដោះស្រាយដែរ។ ពលរដ្ឋដាក់ការសង្ស័យថាតើមានរឿងអ្វីទើបស្ថាប័នជំនាញ និងអាជ្ញាធរគេចវេស?។
ប្រជាពលរដ្ឋ និងលោក ចិន សាវ៉ន អនុប្រធានភូមិដំណាក់ខ្លុង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ បាននិយាយអោយ អ្នកយកព័ត៌មានយើងដឹងថា៖ ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅក្នុងភូមិដំណាក់ខ្លុងចាស់បច្ចុប្បន្នមានចំនួនជាង៦០គ្រួសារ ដែលខ្លះរស់នៅតាំងពីឆ្នាំ១៩៧៩មក ខ្លះមករស់នៅឆ្នាំ១៩៩៣ និងខ្លះទៀតមករស់ក្នុងឆ្នាំ២០០៥ ពួកគាត់បានសង់ផ្ទះ ធ្វើស្រែ និងដាំដំណាំហូបផ្លែមានដើមធំៗយូរឆ្នាំមកហើយ ប៉ុន្តែបែរជាត្រូវនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ប្តឹងជំទាស់ថា ជាដីគំរបព្រៃរបស់រដ្ឋបាលព្រៃឈើមិនអោយចេញប្លង់ទៅវិញ។ រឿងដែលពួកគាត់ឆ្ងល់នោះគឺប្រជាពលរដ្ឋជាង៣០ គ្រូសារ រស់នៅក្នុងភូមិឡូកឡំគ្នាពីមុខពីក្រោយមួយចំនួនគេចេញប្លង់អោយ និងមួយចំនួនទៀតមិនចេញប្លង់អោយទៅវិញ តើមកពីហេតុអ្វី? ឬមកពីប្រកាន់រើសអើងបក្សនយោបាយ ឬមួយត្រូវឲ្យពួកគាត់លក់កូនលក់ចៅសូកប៉ាន់អស់លោក?។
ដោយឡែកប្រជាពលរដ្ឋក៏បានជូនអ្នកយកព័ត៏មានយើងទៅចង្អុលបង្ហាញដីព្រៃនៅខាងកើតចំណុចបង្គោលថ្មលេខ១០០ជាព្រំប្រទល់ដែនជំរកសត្វព្រៃ ជិតជើងភ្នំស្រែអំពិល ស្ថិតក្នុងភូមិអូរល្ពៅនិងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ ត្រូវបានគេ លួច វាស់ វែងបោះព្រុំបង្គោលថ្ម និងលើកព្រុំដីជាច្រើនចំណុចដែលពួកគាត់អះអាងថា គេលួចលក់អោយក្រុមហ៊ុន និងចេញប្លង់ អោយអស់ហើយ បែរជាដីភូមិដំណាក់ខ្លុងដែលប្រជាពលរដ្ឋរស់នៅ និងធ្វើស្រែជាច្រើនឆ្នាំមកហើយនោះគេប្តឹងជំទាស់ មិនចេញប្លង់កម្មសិទ្ធអោយទៅវិញ។
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នេះលោក ប៉ិល ចន្ថា ជាមន្ត្រីសុរិយោដីខេត្តនិងជាប្រធានក្រុមវាស់វែង ដីធ្លីជាមួយ ក្រុមនិសិត្ស នៅក្នុងភូមិដំណាក់ខ្លុងបាននិយាយអោយដឹងថា៖ ថ្មីៗនេះលោកអភិបាលខេត្តបានចេញដីកាបង្កើត គណកម្មការចម្រុះថ្នាក់ខេត្តមួយរួចហើយៗនៅសប្តាហ៍ក្រោយនេះក្រុមចម្រុះថ្នាក់ខេត្តនឹងចុះ ទៅពិនិត្យដោះស្រាយរឿងខាងលើនេះ ហើយ។កន្លងមកលោកបានដឹងថា នៅក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ មានគេលូចធ្វើប្លង់កម្មសិទ្ធដីធ្លីចំនួន១០ប័ណ្ណ និងសព្វថ្ងៃនេះលោកដឹងថា មានក្រុមជនខិលខូចចំនួន៣ក្រុមកំពុងដើរធ្វើឯកសារដីធ្លីក្លែងក្លាយដើម្បីលក់អោយក្រុមហ៊ុន ក្នុងនោះក៏មានការពាក់ពន្ធ័ជាមួយនិងមន្ត្រីក្បាលខិលខូចដែលជាបុគ្គលិកបណ្តែតរបស់មន្ទីរផងដែរ ប៉ុន្តែកន្លងមកមន្ទីរមិនបានទទួលលិខិតស្នើសុំពីប្រជាពលរដ្ឋសុំផ្ទៀងផ្ទាត់សលាកប័ក្រនោះឡើយ ។ ករណីខាងលើនេះបើមានការពាក់ពន្ធ័ជាមួយរូបលោកនោះ លោកមិនខ្លាចនឹងទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។
ដោយឡែកលោក កុយ សារ៉ន ជាមន្ត្រីសុរិយោដីខេត្ត និងជាអ្នកចុះហត្ថលេខាលើសលាកប័ត្រ ដីធ្លីអោយប្រជាពលរដ្ឋកន្លងមក បានទទួលស្គាល់ថាពិតជាមានគេលួចបន្លំធ្វើសលាកប័ត្រព័ត៌មានដីធ្លីក្លែងក្លាយពិតប្រាកដមែនគឺសលាកប័ត្រព័ត៌ មានដែលមានព្រុំប្រទល់ជុំវិញ មានចុះឈ្មោះម្ចាស់ដីគឺជាសលាកបត្រ័ត្រឹមត្រូវ ឯសលាកប័ត្រដែលមានព្រំ ប្រទល់ជុំវិញ សរសេរជាលេខក្បាលដីនោះ គឺជាសលាកប័ត្រក្លែងក្លាយ ដែលករណីនេះស្នើសុំដល់សមត្ថកិច្ចស្វែងរកជន ល្មើសជា អ្នកធ្វើឯកសារក្លែងក្លាយមកផ្តន្ទាទោសតាមច្បាប់ចុះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1JyOTW6