ស្ត្រីជនជាតិថៃម្នាក់ស្កាត់មកដេកល្បែងកាស៊ីណូដេកស្លាប់ក្នុងបន្ទប់ជួល
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលអស់រយៈពេលមួយយប់ ករណីនេះបានដឹងនៅ ពេលមិត្តភក្តិ ទៅរកហើយហៅភ្ញាក់ទើបបានដឹងថាមិត្តភក្តិបានស្លាប់បាត់ទៅហើយ បង្កអោយភ្នាក់ផ្អើលនៅក្នុងភូមិសាស្ត្រក្រោយ កាសើណូហ្គោន ច្រកចូលប៉ុស្តិ៍០៦ នៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកផាន់ ភីរម្យព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានប្រាប់អោយដឹងថា៖ ស្ត្រីរងគ្រោះដែលដេកស្លាប់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើកោសល្យវិច័យបានសន្និដ្ឋានថា៖ ស្ត្រីជនជាតិថៃគឺស្លាប់ដោយសារតែខ្យល់គរ ហើយនៅ ក្បែរ ខ្លួនស្ត្រី ខាងលើគឺ មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែម និងថ្នាំព្យាបាលជម្ងឺសើសឈាម។ ហើយពុំមានស្នាកស្នាមអ្វី ពាក់ព័ន្ធអំពើមនុស្សឃាតនោះឡើយ ។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានប្រាប់អោយដឹងថា៖ ស្ត្រីរងគ្រោះជនជាតិថៃ មានឈ្មោះ នីសា ចារ៉ាតស៊ិវិឆៃ កើតក្នុងឆ្នាំ ១៩៥៣ឆ្នាំ មានលំនៅដ្ឋានក្នុងក្រុងបាងកក។ បច្ចុប្បន្ននេះសាកសពស្ត្រីសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែតបានយក សពមករក្សាទុកនៅវត្តស្រះត្រាច ដើម្បីរង់ចាំក្រុមគ្រួសារសពយកទៅធ្វើបុណ្យ ៕ដោយ វ៉ាន់ វត្ថា
http://ift.tt/1L9VIM4